រក្សាទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ

រក្សាទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ - ảnh 1
រក្សាទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ (vietnamplus.vn)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
​លោក Nguyen Phu Trong និងលោកជំទាវ អគ្គលេខាបក្សប្រជាជនបដិវត្តឡាវ​និង​ជាប្រធានរដ្ឋឡាវលោក Choumaly Sayasone និងលោកជំទាវបានមក​បំពេញ​ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៨ដល់២១សីហា។

        ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម អគ្គលេខានិងជាប្រធានរដ្ឋ
​ឡាវលោក Choumaly Sayasone បានជួបសន្ទនាជាមួយអគ្គលេខាវៀតណាម​លោក
Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang ទស្សនា​ទីក្រុង​ហូជីមិញនិង
ខេត្ត Lam Dong ។ ភាំគីទាំងពីរបានរាយការណ៍ទៅវិញ​ទៅមកអំពី​ស្ថានភាព​របស់
បក្សនីមួយៗប្រទេសនីមួយៗ ចែករំលែកការវាយតំលៃអំពី​ស្ថានភាព​ពិភពលោក
និងដំបន់។

        អគ្គលេខានិងជាប្រធានរដ្ឋឡាវលោក Choumaly Sayasone បានអះអាង​ថា​ទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាមឡាវជាទ្រពសម្បត្តិមិនអាចកាត់​ថ្លៃបានរបស់ប្រជាជាតិទាំងពីរត្រូវបានការពារនិងរក្សា។​ បក្សរដ្ឋនិង​ប្រជាជន​ឡាវនឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីរក្សានិងពួនជ្រំទំនាក់ទំនងមិត្តភាពជា​ប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការយូរអង្វែងស្មោះត្រង់ភ្លឺថ្លា
កម្រមានក្នុងទំនាក់ទំនងអន្តរជាតិ។ ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា ក្នុង
​កាលៈទេសៈក៏ដោយ វៀតណាមនឹងធ្វើអស់ពីកំលាំងកាយចិត្តរួមជាមួយឡាវ​រក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពពិសេសនិងសហប្រតិបត្តិការ​វៀត
ណាម-ឡាវកាន់តែស៊ីជម្រៅប្រសិទ្ធភាពនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយ​ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ