រីកសាយភាយវប្បធម៌វៀតណាម និងស្មារតីសាមគ្គីភាព អភិវឌ្ឍន៍ “​ដើម្បី​អាស៊ី​អាគ្នេយ៍​​ខ្លាំងមាំមួនជាង​”

(VOVWORLD) - ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេមលើកទី៣១) នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយ។ 
រីកសាយភាយវប្បធម៌វៀតណាម និងស្មារតីសាមគ្គីភាព អភិវឌ្ឍន៍ “​ដើម្បី​អាស៊ី​អាគ្នេយ៍​​ខ្លាំងមាំមួនជាង​” - ảnh 1ទង់ជាតិនៃប្រទេសដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ (រូបថត៖ VNA)

កម្មវិធីសិល្បៈក្នុងពិធីបើកមហោស្រពកីឡាស៊ីហ្គេមលើកទី៣១ គឺជាព្រឹត្តិការណ៍គួរឲ្យទាក់ទាញសម្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិអំពីរូបភាពដ៏ស្រស់ស្អាតនៃវប្បធម៌ ប្រពៃណី និងមនុស្សវៀតណាម ព្រមទាំងរីកសាយភាយស្មារតី និងបង្ហោះសាររបស់ស៊ីហ្គេមលើកទី៣១ "ដើម្បីអាស៊ីអាគ្នេយ៍ខ្លាំងមាំមួនជាង" (For a stronger Southeast Asia)

កម្មវិធីនេះមាន ៣ វគ្គ៖ វគ្គទី១ គឺ "វៀតណាមមេត្រីភាព" ជាមួយនឹងការសម្តែងពេញទៅដោយពីអត្តសញ្ញាណវប្បធម៌ផ្ទាល់ខ្លួនរបស់ប្រទេសជាតិ ភាពរស់រាយរាក់ទាក់ ។ វគ្គទី ២ មានឈ្មោះថា អាស៊ីអាគ្នេយ៍ខ្លាំងមាំមួន ដោយបញ្ហាញឃើញនូកម្លាំងពលំរបស់សហគមន៍អាស៊ាន នៅពេលតភ្ជាប់គ្នានឹងបង្កើតឡើងឋានៈនៅលើផែនទីពិភពលោក។ វគ្គទី ៣ គឺ "អាស៊ីអាគ្នេយ៍ភ្លឺចែងចាំង" ដោយបង្ហាញពីកម្លាំងពលំសាមគ្គីភាពចំណងមិត្តភាពរបស់វៀតណាមជាមួយបណ្ដាប្រទេសក្នុងប្លុកអាស៊ាននៅឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ