រង្វាន់ Ton Duc Thang កម្លាំងពលំជំរុញចំណង់ចំណូលចិត្តច្នៃប្រឌិតរបស់ពលករ

រង្វាន់ Ton Duc Thang កម្លាំងពលំជំរុញចំណង់ចំណូលចិត្តច្នៃប្រឌិតរបស់ពលករ - ảnh 1
រង្វាន់ Ton Duc Thang កម្លាំងពលំជំរុញចំណង់ចំណូលចិត្តច្នៃប្រឌិតរបស់ពលករ

(VOV)_ក្នុងឱកាសរំលឹកលើកទី១២៧ ទិវាកំណើតរបស់អតីតប្រធាន Ton Duc
Thang (ថ្ងៃទី២០សីហាឆ្នាំ ១៨៨៨ -ថ្ងៃទី២០ សីហាឆ្នាំ​២០១៥) នាថ្ងៃទី១៥ ​សីហា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៥ ទិវារង្វាន់
Ton Duc Thang និងប្រគល់រង្វាន់ Ton Duc Thang ឆ្នាំ ២០១៥។ ​ថ្លែងមតិនៅទីនេះ
 ប្រធានសហភាពពលករវៀតណាម លោក Dang Ngoc Tung បានសង្កត់ធ្ងន់ថា៖
 ក្រោយរយៈពេល១៥ឆ្នាំ បង្កើតនិងអភិវឌ្ឍន៍ រង្វាន់នេះបានបង្កលក្ខណះងាយ
ស្រួល លើកទឹកចិត្ត បណ្ដាវិស្វករ កម្មករជំរុញចំណង់ចំណូលចិត្ត ច្នៃប្រឌិតថ្មី ។ 
តាំងពីឆ្នាំ ២០០០មក មានកម្មាភិបាល អ្នកបច្ចេកទេស កម្មករចំនួន​១៦០នាក់ 
ទទួលបានរង្វាន់ Ton Duc Thang នេះ ។ នៅពិធីនេះ គណៈចាត់តាំង​ក៏បានប្រគល់
ជូនរង្វាន់ Ton Duc Thang សំរាប់បុគ្គលឆ្នើមចំនួន១៥រូបដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ