រដ្ឋធានីនៃប្រទេសចិនដំឡើងឧបករណ៍វាស់សីតុណ្ហភាពមនុស្សនៅស្ថានីយ៍រថភ្លើងក្រោមដី

(VOVWORLD) - នាថ្ងៃទី ៣១ ខែមករា ក្រុមហ៊ុនប្រតិបត្តិកររថភ្លើងក្រោមដីនៅទីក្រុងប៉េកាំងបាន តំឡើងឧបករណ៍វាស់សីតុណ្ហភាពមនុស្សនៅតាមស្ថានីយ៍រថភ្លើងទាំងអស់ក្នុង  ទីក្រុង ដើម្បីរកឃើញនិងទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីឲ្យបានឆាប់រហ័សនិងទាន់ពេលវេលាផងដែរ។
រដ្ឋធានីនៃប្រទេសចិនដំឡើងឧបករណ៍វាស់សីតុណ្ហភាពមនុស្សនៅស្ថានីយ៍រថភ្លើងក្រោមដី - ảnh 1 រដ្ឋធានីនៃប្រទេសចិនដំឡើងឧបករណ៍វាស់សីតុណ្ហភាពមនុស្សនៅស្ថានីយ៍រថភ្លើងក្រោមដី (រូបថត៖ AFP/TTXVN)

អ្នកដែលមានសីតុណ្ហភាពរាងកាយមិនធម្មតានឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ វិធានការដូចពោលខាងលើនេះ ត្រូវបានអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពនិងធានានូវការធ្វើដំណើរធម្មតារបស់អ្នកដំណើរ។ លើសពីនេះការងារធ្វើអនាម័យនិងកំចាត់មេរោគ ក៏ត្រូវបានបង្កើនផងដែរ។

នៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ៣០ ខែមករា ទីភ្នាក់ងារសុខភាពរបស់ប្រទេសនេះបានប្រកាសពីវិធានការក្នុងការបង្ការនិងទប់ស្កាត់វីរុសកូរ៉ូណា (២០១៩-nCoV) បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នជា  សកលចំពោះវីរុសប្រភេទថ្មីដែលកំពុងបង្កហានិភ័យដ៏គ្រោះថ្នាក់នេះផងដែរ។

នាថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូអាបេ (Shinzo Abe) បានឲ្យដឹងថា ជប៉ុននឹងដាក់ចេញបទកំណត់ថ្មីយ៉ាងឆាប់រហ័សដើម្បីរាំងស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាក្នុងបរិបទដែលមានប្រជាជនជប៉ុនជាច្រើនត្រូវបានជម្លៀសពីប្រទេសចិនមកវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ