រដ្ឋាភិបាលកម្ពុជាចោទប្រកាន់ភាគីប្រឆាំងរំលោភរដ្ឋធម្មនុញ្ញ

រដ្ឋាភិបាលកម្ពុជាចោទប្រកាន់ភាគីប្រឆាំងរំលោភរដ្ឋធម្មនុញ្ញ - ảnh 1
រដ្ឋាភិបាលកម្ពុជាចោទប្រកាន់ភាគីប្រឆាំងរំលោភរដ្ឋធម្មនុញ្ញ(http://vov.vn/)

(VOVworld)-រដ្ឋាភិបាលកម្ពុជានាថ្ងៃទី២៥ធ្នូបានចេញសេចក្តីប្រកាស់ដោយលើក
ច្បាស់ថា បណ្តាបាតុកម្មដង្ហែក្បួន ដែលដឹកនាំដោយមេដឹកនាំភាគីប្រឆាំងលោក​
សម រង្ស៊ី និង​លោក​កឹម​ សុខា គឺជាទង្វើរំលោភរដ្ឋធម្មនុញ្ញ។ លោក ទិត សុធាអ្នក
នាំពាក្យស្ថាប័ន ព័ត៌មាននិងប្រតិកម្មរហ័សនៃក្រុមប្រឹក្សារដ្ឋមន្រ្តីកម្ពុជាបានអះ
អាងថា រដ្ឋាភិ​បាលរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនត្រូវបានបង្កើតឡើង
ដោយឈរលើ មូលដ្ឋានរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន តាងនាមឲ្យអ្នកបោះឆ្នោត
ទាំងអស់លើ ទូទាំងប្រទេស ដោយហេតុនេះ ការដែលថ្នាក់ដឹកនាំភាគីប្រឆាំង
មានការប្រ ឆាំងរដ្ឋាភិបាលរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនគឺផ្ទុយនឹងរដ្ឋ
ធម្មនុញ្ញ ក៏ដូចជាបំណងប្រាថ្នារបស់អ្នកបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ