រដ្ឋាភិបាលកូឡុំប៊ីនិង ELN មិនសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់

(VOVWORLD) - នាថ្ងៃទី ១ ខែសីហា រដ្ឋាភិបាលរបស់ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos និងក្រុមប្រដាប់អាវុធនៃកងទ័ពរំដោះជាតិ(ELN) បានបញ្ចប់កិច្ចចរចារ លើកទី ៦ នៅទីក្រុង La Habana (ប្រទេសគុយបា)ដោយមិនសម្រេចបានកិច្ច ព្រមព្រៀងឈប់បាញ់ទ្វេភាគីឡើយ។
រដ្ឋាភិបាលកូឡុំប៊ីនិង ELN មិនសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1 ក្រុមប្រដាប់អាវុធនៃកងទ័ពរំដោះជាតិ (ELN)

ប្រធានគណៈប្រតិភូចរចាររបស់ ELN លោក Gustavo Bell បានឲ្យដឹងថា ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានសុខសន្តិភាពពេញលេញនៅទូទាំងទឹកដីប្រទេសកូឡុំប៊ី។ លោកសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងឈប់បាញ់ មួយគឺជាការចាំបាច់ដើម្បីធានាថាសង្គមទាំងមូលអាចចូលរួមដោយផ្ទាល់ក្នុង ដំណើរការកសាងសន្តិភាពផងដែរ។នេះគឺជាកិច្ចពិចរចារចុងក្រោយដែលប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos បានធ្វើឡើងជាមួយ ELN ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ