រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រេស៊ីលលើកសំណើរជំរុញការជំនុំជំរះប្រធានាធិបតី Rousseff

រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រេស៊ីលលើកសំណើរជំរុញការជំនុំជំរះប្រធានាធិបតី Rousseff  - ảnh 1
រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រេស៊ីលលើកសំណើរជំរុញការជំនុំជំរះប្រធានាធិបតី Rousseff
(Image: VNA)

(VOVworld) – នាថ្ងៃទី ២ មិថុនា រដ្ឋាភិបាលនៃប្រធានាធិបតីបណ្តោះអាសន្នបេ្រស៊ីល
 លោក Michel Temer រួមជាមួយសមាជិសភានៃគណៈបក្សចលនាប្រជាធិបតេយ្យ
(PMDB) កាន់អំណាចបានលើកសំណើរជំរុញយ៉ាងឆាប់ៗបែបទជំនុំជំរះប្រធានាធិបតី
នៃប្រទេសនេះ លោកស្រី Dilma Rousseff ដែលកំពុងត្រូវបានបញ្ឈប់ពីតំណែង។ PMDB
 បានស្នើរឲ្យគណៈ កម្មាធិការពិសេសព្រឹទ្ធសភាប្រេស៊ីលជំនុំជំរះលោកស្រី Rousseff មុន
ពេលកំណត់ ២០ ថ្ងៃ។ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីប្រេស៊ីល លោក Eliseu Padilha
បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលកាន់អំណាចមានគោលបំណងដោះស្រាយរឿងហេតុ
នេះយ៉ាងឆាប់បំផុតដែល អាចធ្វើនៅបាន។ មេធាវីរបស់លោកស្រី Rousseff លោក
Jose Eduardo Cardozo បានអះអាងជាថ្មីម្តងទៀតថា៖ នេះគឺជាឧបាយកលផ្តួលរលំ
ដែលប្រឆាំងខឿនប្រជាធិបតេយ្យ ហើយប្រឆាំងការផ្តើមឡើងរបស់ PMDB ដោយ
សារ វានឹងជះឥទ្ធិពលដល់សិទ្ធិការពារខ្លួនរបស់ប្រធានាធិបតី។  លោកនឹងស្នើរឲ្យ
តុលាការកំពូល សហព័ន្ធបដិសេធសំណើរពោលខាងលើ។ ក្នុងពេលនោះ ប្រធានគណៈ
កម្មាធិការពិសេសព្រឹទ្ធសភាប្រេស៊ីល លោក Raimundo បានប្រកាសនឹងពិគ្រោះយោ
បល់ជាមួយប្រធានតុលាការកំពូលសហព័ន្ធ ប្រេស៊ីលលោក Ricardo Lewandowski
 អំពីការផ្តើមឡើងរបស់គណៈបក្សកាន់អំណាច៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ