រដ្ឋាភិបាលបានរៀបចំជប់លៀងចំពោះអង្គទូតក្នុងឱកាសទិវាបុណ្យជាតិទី២កញ្ញា

រដ្ឋាភិបាលបានរៀបចំជប់លៀងចំពោះអង្គទូតក្នុងឱកាសទិវាបុណ្យជាតិទី២កញ្ញា - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងធ្វើអធិបតីពិធីជប់លៀងអង្គទូត (chinhphu.vn)



        VOV-នាយប់ថ្ងៃទី៣០សីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
​វៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងធ្វើអធិបតីពិធីជប់​លៀង
អង្គទូតក្នុងឱកាសរំលឹកខួបលើកទី៦៨ទិវាបុណ្យជាតិសាធារណៈរដ្ឋសង្គម​និយម
វៀតណាម (ទី២កញ្ញាឆ្នាំ១៩៤៥-ទី២កញ្ញាឆ្នាំ២០១៣)។ ចូលរួមពិធីមាន​បណ្ដា
ឧបនាយករដ្ឋមន្ត្រីថ្នាក់ដឹកនាំក្រសួងផ្នែកមជ្ឈឹម។ ភាគីអង្គទូតមានលោក Jorge
Rondon Uzcategui ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋវីណេហ្ស៊ូអេឡាប្រចាំនៅ​វៀតណាម
ប្រធានអង្គទូតស្ដីទី បណ្ដាឯកអគ្គរដ្ឋទូតភារធារីប្រធានដំណាង​អង្គការ​អន្តរជាតិ
ប្រចាំនៅវៀតណាម។ ថ្លែងមតិនៅពិធី នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានលើកច្បាស់ថា ជាមួយកិច្ចសហប្រតិបត្តិការ ការជួយ​ឧបត្ថម្ភប្រកប
ដោយមានប្រសិទ្ធភាពរបស់បណ្ដាប្រទេសនិងអង្គការអន្តរជាតិ វៀត​ណាមជា
និច្ចកាលខំប្រឹងប្រែងក្នុងការធានាសុខុមាលភាពសង្គមផលប្រយោជន៍​សង្គម
ស្ថិរភាពនយោបាយសង្គម។ វៀតណាមក៏ជានិច្ចកាលខំប្រឹងប្រែងក្នុងតួនាទី​របស់សមាជិកមានការទទួលខុសត្រូវសកម្មរបស់សហគមន៍ដំបន់និងអន្តរជាតិ។

        “ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអង្គការសហប្រជាជាតិ ចលនាមិនចូល​បក្សសម្ព័ន្ធក៏ដូចជាយន្តការសហប្រតិបត្តិការពហុភាគីផ្សេងៗទៀត វៀតណាមជា​និច្ចកាលធ្វើអស់ពីកំលាំងកាយចិត្តរួមជាមួយបណ្ដាប្រទេសអង្គការអន្តរជាតិ
បង្កើនកិច្ចសហប្រតិបត្តិការកសាងនិងពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រដើម្បីបង្កា
ជំលោះដោះស្រាយការខ្វែងគំនិតរួមចំណែករក្សាសន្តិភាពបង្កបរិយាកាសអភិវឌ្ឍន៍
នាំមកនូវផលប្រយោជន៍ចំពោះប្រជាជនទូទាំងពិភពលោក។ វៀតណាមមាន
បំណង​បន្ត​ជំរុញធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការជាមួយ
ប្រទេសទាំង​អស់ អង្គការដំបន់និងអន្តរជាតិ។”

        រីឯដំណាងភាគីអង្គទូត ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋវីណេហ្ស៊ូអេឡា​ប្រចាំ​
នៅ​វៀតណាមលោក Jorge Rondon Uzcategui ប្រធានអង្គទូតស្ដីទីបានសង្កត់​ធ្ងន់​ថា៖

        “វៀតណាមបានបង្ហាញការប្តេជ្ញាចិត្តរួមចំណែកទៅក្នុងការកសាងមូលគ្រឹះ​សំរាប់ពិភពលោកមួយសន្តិភាព ជាកន្លែងដែលបណ្ដាប្រទេសអាចស្ថិតស្ថេរជា​មួយ
​គ្នា។ យើងខ្ញុំអះអាងនូវបំណងបន្តបង្កើនទំនាក់ទំនងមិត្តភាពនិង​សហប្រតិបត្តិការ​ជាមួយវៀតណាមពីព្រោះយើងខ្ញុំជឿជាក់ថា នោះជាកិច្ច​សហប្រតិបត្តិការមាន
ផលប្រយោជន៍ដូចគ្នានិងរួមចំណែកទៅក្នុងការអភិវឌ្ឍន៍និងសន្តិភាពរបស់ដំបន់
ទ្វីបអាស៊ីនិងពិភពលោកនិយាយរួម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ