រដ្ឋាភិបាលម៉ីយ៉ានម៉ាសន្យារក្សាសន្តិភាពនិងស្ថិរភាពក្រោយពីការបោះឆ្នោត

រដ្ឋាភិបាលម៉ីយ៉ានម៉ាសន្យារក្សាសន្តិភាពនិងស្ថិរភាពក្រោយពីការបោះឆ្នោត - ảnh 1
មេដឹកនាំគណៈបក្ស NLD លោកស្រី San Suu Kyi ថ្លែងបទសន្ទរកថានៅទីក្រុង Yangon (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១១ វិច្ឆិកា រដ្ឋាភិបាលម៉ីយ៉ាន់ម៉ាបានសន្យាសហប្រតិបតិ្តការ
ជាមួយភាគីទាំងឡាយសំដៅរក្សាសន្តិភាពនិងស្ថិរភាពក្រោយពីការបោះឆ្នោត។
សេចក្ដីប្រកាសនេះត្រូវបាននាំចេញបន្ទាប់ពីជំនួបសន្ទនារវាងមេដឹកនាំគណៈបក្ស
សហព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលជាគណៈបក្សប្រឆាំងនៅម៉ីយ៉ាន់ម៉ា
លោកស្រី San Suu Kyi ជាមួយប្រធានាធិបតីលោក U Thein Sein ប្រធានសភាជាន់
ទាបលោក U Shwe Mann និងមេបញ្ជាការកម្លាំងប្រដាប់អាវុធ ឧត្តមសេនីយ៍ Min
Aung Hlaing។សេចក្ដីជូនដំណឹងនៃខុទ្ទកាល័យប្រធានាធិបតីម៉ីយ៉ាន់ម៉ាបានលើក
ច្បាស់ថា រដ្ឋាភិបាលនឹងគោរពជម្រើសនិងសេចក្ដីសំរេចចិត្តរបស់ប្រជាជន ហើយ
នឹងអនុវត្តន៍ការផ្ទេរប្រគល់អំណាចដោយរលូន។ តាមលទ្ធផលថ្មីបំផុតប្រកាស
ដោយគណៈកម្មាធិការបោះឆ្នោតម៉ីយ៉ាន់ម៉ាថា គិត មកដល់យប់ថ្ងៃទី១១ វិច្ឆិកា
មានអសនៈសភាចំនួន៥៧៣ត្រូវបានកំណត់ ក្នុង នោះគណៈបក្ស NLD ដណ្ដើម
បានអសនៈចំនួន៤៩០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ