រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៊ីតាលី Lettaឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្ត

រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៊ីតាលី Lettaឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្ត - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីតាលី Lettaឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្ត
(រូបថតៈ Reuters)


(VOVworld)-នាថ្ងៃទី២តុលា ដោយទទួលបានសម្លេងគំាទ្រចំនួន២៣៥ និងសម្លេង
ប្រឆាំងចំនួន៧០ រដ្ឋាភិបាលចំរុះឆ្វេង-កណ្តាល របស់នាយករដ្ឋមន្រ្តីអ៊ី តាលីលោក
Enrico Letta បានឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភាយ៉ាងងាយស្រួល ។ការដែលរដ្ឋាភិបាលអ៊ីតាលីឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្តពោលខាងលើគឺ
ដោយសារការផ្លាស់ប្តូរគោលជំហររបស់អតីតនាយករដ្ឋមន្រ្តីលោក Silvio Berlusconi
ខណៈពេល លោកប្រកាសថា គណៈបក្សប្រជាជនសេរី (PDL)ដោយលោកដឹកនាំ
នឹងគាំទ្រ រដ្ឋាភិបាល។ ដោយលទ្ធផលពោលខាងលើ អ៊ីតាលីប្រៀបដូចជាបាន
ជៀសផុតពីវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ១។

        ក្នុងថ្ងៃដ៏ដែល រដ្ឋាភិបាលចំរុះឆ្វេង-កណ្តាលរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីលោក
Enrico Letta បន្តឆ្លងផុតពីការបោះឆ្នោះទំនុកទុកចិត្តនៅរដ្ឋសភាដោយទទួលបាន សម្លេងគាំទ្រចំនួន៤៣៥សម្លេង។ដោយហេតុនេះជាមួយជ័យជំនះនៅ សភាទាំងពីរ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីLettaបានពង្រឹងកាន់តែរឹងមាំជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ