រដ្ឋាភិបាលរុស្ស៊ីចោទប្រកាន់ការធ្វើអន្តរគមន៍ក្នុងការបោះឆ្នោតអាមេរិក

(VOVWORLD) -វិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា គ្មានភស្តុតាងណាដែលសរឲ្យឃើញថា រដ្ឋាភិបាលរុស្ស៊ីធ្វើអន្តរគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦ មក បន្ទាប់ពីវ៉ាស៊ីនតោនបានចោទប្រកាន់ជនរុស្ស៊ីចំនួន ១៣ នាក់ ពីបទព្យាយាមរកវិធីធ្វើអន្តរគមន៍អ្នកបោះឆ្នោតអាមេរិក។ 
រដ្ឋាភិបាលរុស្ស៊ីចោទប្រកាន់ការធ្វើអន្តរគមន៍ក្នុងការបោះឆ្នោតអាមេរិក - ảnh 1 រដ្ឋាភិបាលរុស្ស៊ីចោទប្រកាន់ការធ្វើអន្តរគមន៍ក្នុងការបោះឆ្នោតអាមេរិក

វិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា គ្មានភស្តុតាងណាដែលសរឲ្យឃើញថា រដ្ឋាភិបាលរុស្ស៊ីធ្វើអន្តរគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦ មក បន្ទាប់ពីវ៉ាស៊ីនតោនបានចោទប្រកាន់ជនរុស្ស៊ីចំនួន ១៣ នាក់ ពីបទព្យាយាមរកវិធីធ្វើអន្តរគមន៍អ្នកបោះឆ្នោតអាមេរិក។ នាថ្ងៃទី ១៩ កុម្ភៈ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននោះ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បានឲ្យដឹងថា ការចោទប្រកាន់ពោលខាងលើគឺ "គ្រាន់តែទាក់ទិននឹងប្រជាពលរដ្ឋរុស្ស៊ីតែប៉ុណ្ណោះ" ខណៈ ដែលម៉ូស្គូ "បានឮការចោទប្រកាន់របស់វ៉ាស៊ីនតោនអំពី ការធ្វើអន្តរគមន៍របស់រដ្ឋអំណាចរុស្ស៊ី វិមានក្រឹមឡាំងនិងរដ្ឋាភិបាលរុស្ស៊ី "។

មុននេះការិយាល័យអ្នករាយការណ៍ពិសេសលោក Robert Mueller ដែលទទួលបន្ទុកស៊ើបអង្កេតការធ្វើអន្តរគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ ២០១៦ បាននាំចេញសេចក្ដីប្រកាសស្ដីពីការចោទប្រកាន់ទៅលើក្រុមហ៊ុនរុស្ស៊ីចំនួន ៣ និងប្រជាពលរដ្ឋចំនួន ១៣ នាក់បានធ្វើអន្តរគមន៍ក្នុង ក្នុងការចលនាបោះឆ្នោតអាមេរិក ដំណាក់កាល ២០១៤-២០១៦ សំដៅគាំទ្រលោក Donald Trump។ មានប្រតិកម្មចំពោះការចោទប្រកាន់ពោលខាងលើ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា " រុស្ស៊ីចាត់ទុកថាភស្តុតាងទាំងនេះមិនសមហេតុសមផល និង អយុត្តិធម៌ទាំងស្រុង" ។ មុននេះនៅសន្និសីទសន្តិសុខ Muinich នៅអាល្លឺម៉ង់នោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrovក៏បានច្រានចោលការចោទប្រកាន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ