រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះល្អបំផុតដើម្បីអង្គភាពអាជីវកម្មបរទេសវិនិយោគនៅវៀតណាម

រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះល្អបំផុតដើម្បីអង្គភាពអាជីវកម្មបរទេសវិនិយោគនៅវៀតណាម - ảnh 1
រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះល្អបំផុតដើម្បីអង្គភាពអាជីវកម្មបរទេសវិនិយោគនៅវៀតណាម

(VOV)_នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
 នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Cheo Hock Kuan នាយិកាប្រតិបត្តិ​ជាន់ខ្ពស់
ទទួលបន្ទុកយុទ្ធសាស្ត្រនិងកិច្ចការបរទេស នៃសម្ព័ន្ធក្រុមហ៊ុន ​Temasek (សិង្ហបុរី)
 ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី​២មិនា។ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើថា៖ ​ក្នុងរយៈ​ពេលខាងមុខនេះ សម្ព័ន្ធ
ក្រុមហ៊ុន Temasek បន្តស្វែងរកឱកាសវិនិយោគនៅ​វៀត​ណាម ​ក្នុងវិស័យកែច្នៃផល
រ៉ែ បច្ចេកទេសម្ហូបអាហារនិង ទេសចរណ៍។

នៅក្នុងជំនួបនេះ លោកស្រី Cheo Hock Kuan បានសម្ដែងនូវការយកចិត្ត​ទុក​ដាក់​
 និងបង្កលក្ខណះងាយស្រួលរបស់វៀតណាម សំរាប់សម្ព័ន្ធក្រុមហ៊ុន ​Temasek និ
យាយដោយឡែកនិងអង្គភាពអាជីវកម្មបរទេសដែលកំពុងវិនិយោគ​នៅ​វៀតណាម​
និយាយ​រួម ដែលបានជួយឧបត្ថម្ភអង្គភាពអាជីវកម្មធ្វើអាជីវកម្ម​ប្រកបដោយប្រសិទ្ធិ​
ភាព ​នាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជំ
រុញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយបានកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ