រដ្ឋាភិបាលវៀតណាមតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
(VOVWORLD) - នារសៀលថ្ងៃទី ៧ មេសា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ (AIM Congress) ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ឧបនា យករដ្ឋមន្ត្រីវៀតណាម លោក Nguyen Chi Dung បានថ្លែងសុន្ទរកថាសំខាន់នៅសម័យ ពិភាក្សាពិសេសស្តីពីការទាក់ទាញការវិនិយោគពីបរទេស។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung ថ្លែងសុន្ទរកថាគន្លឹះនៅកិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ ២០២៥ នៅ UAE (រូបថត៖ VGP/ Thu Sa) |
លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមកំពុងផ្តោតលើ "ការលុបបំបាត់ភាពរាំងស្ទះ" ជំរុញកំណើនឡើងវិញ ដោយខិតខំធ្វើឱ្យមានកំណើនពី ៨% ឬច្រើនជាងនេះនៅឆ្នាំនេះ បង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញកំណើនពីរខ្ទង់ក្នុងរយៈពេលបន្ទាប់។
អំពីកិច្ចសហប្រតិបត្តិការវិនិយោគបរទេស វៀតណាមកំណត់ការទាក់ទាញ FDI ដោយមានជម្រើស។ គួរកត់សម្គាល់ថា នៅឆ្នាំ ២០២៥ វៀតណាមបានខិតខំប្រឹងប្រែងកាត់បន្ថយពេលវេលា ៣០% នៃពេលវេលាដោះស្រាយបញ្ហាបែបបទរដ្ឋបាល។ លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានអះអាងថា រដ្ឋាភិបាលតែងតែសន្យា បង្កលក្ខណៈងាយស្រួល និងរួមដំណើរជាមួយដៃគូអន្តរជាតិ សហគ្រាសនិងអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស ដើម្បីជំរុញសកម្មភាពវិនិយោគ និងសហប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕