រដ្ឋាភិបាលវៀតណាមបានប្រជុំប្រចាំខែកញ្ញាឆ្នាំ២០១៤

រដ្ឋាភិបាលវៀតណាមបានប្រជុំប្រចាំខែកញ្ញាឆ្នាំ២០១៤ - ảnh 1
រដ្ឋាភិបាលវៀតណាមបានប្រជុំប្រចាំខែកញ្ញាឆ្នាំ២០១៤ (VGP)

        Vovworld-នាថ្ងៃទី២៩កញ្ញានៅទីក្រុងហាណូយ ក្រោមអធីបតីភាពរបស់​នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រដ្ឋាភិបាលបានប្រជុំប្រចាំ​ខែ
​​កញ្ញា​ឆ្នាំ២០១៤ ប្រមូលផ្ដុំវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គម៩ខែដើមឆ្នាំនិង
​ពិភាគ្សា​វិធានការដំណោះស្រាយដើម្បីជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប៉ុន្មាន
ខែសេសល់​ក្នុងឆ្នាំ២០១៤។

        ថ្លែងមតិនៅសម័យប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយ​តំលៃ
​ស្ថានភាព​សេដ្ឋកិច្ចសង្គមពីដើមឆ្នាំមកមន្តមានបំរ៉ែបំរួលសកម្ម កំណើនច្បាស់
​លាស់។ ដើម្បីខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតបណ្ដាគោលដៅដែល
​បាន​ដាក់​ចេញ​នោះនាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរបណ្ដា​សមាជិក
​រដ្ឋាភិបាលលើក​ឡើង​ដំណោះស្រាយវិធានការជាក់ស្ដែងដើម្បីដោះស្រាយការ
លំបាក ជំរុញផលិតកម្ម​អាជីវកម្ម ជំរុញកំណើនលើគ្រប់វិស័យ។ លោក Nguyen
Tan Dung បានស្នើរ​រដ្ឋាភិបាល​ប្រមូលផ្ដុំពិភាគ្សាវិភាគនិងដាក់ចេញដំណោះ​ស្រាយ
វិធានការ​ជាក់ស្ដែង​ប្តេជ្ញាដើម្បីបន្តកែលំអរថែមតៀតបរិយាកាស​វិនិយោគ
អាជីវកម្មលើកកំពស់ទិន្នផល​រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង​វិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ