រដ្ឋាភិបាលវៀតណាមប្រជុំប្រចាំខែវិច្ឆិកា

      

រដ្ឋាភិបាលវៀតណាមប្រជុំប្រចាំខែវិច្ឆិកា - ảnh 1

(VOV)_នាថ្ងៃទី២ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើ
អធិបតីកិច្ចប្រជុំប្រចាំខែវិច្ឆិការបស់រដ្ឋាភិបាលវៀតណាម។ ​តាមបណ្ដាសមាជិក
រដ្ឋាភិបាលវៀតណាមថា៖សភាពការណ៍សេដ្ឋកិច្ច សង្គម ពីដើមឆ្នាំមក បន្តមាន
ការផ្លាស់ប្តូរសកម្ម ចំទិស ពិសេសគឺការរាំងស្កាត់អតិផរណានិងស្ថិរភាពម៉ាក្រូសេដ្ឋ
កិច្ច។ក៏ក្នុងសម័យប្រជុំនេះដែរ​ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung លើក
ច្បាស់ ថា៖

        “ការបញ្ចូលវិទ្យាសាស្រ្តចូលក្នុងផលិកម្មកសិកម្មជាជំហានសម្រេចចម្បង
ដើម្បី បង្កើនទីន្នផល។ ទិន្នផលកើនឡើងគឺប្រសិទ្ធភាពកើនឡើង ចំណូលកើន
ឡើង ជីវភាព រស់នៅរបស់ប្រជាជនបានកែលំអរ។ ម្យ៉ាងទៀតបង្កើតខ្សែសង្វាក់
តម្លៃ តាមកំណត់ច្បាប់សេដ្ឋកិច្ចទីផ្សាគឺបង្កើតចំណូលមធ្យម”។

        នាយករដ្ឋមន្រ្តី Nguyen Tan Dung ក៏ឲ្យដឹងថា​រដ្ឋាភិបាលនឹងចេញផ្សាយ​សេចក្តីសម្រេចចិត្តដោយឡែកស្តីអំពីវិស័យគ្រប់គ្រងផែនការវិនិយោគកសាង និងធ្វើអាជីវកម្មសំណង់អាគ្គីសនី៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ