រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហូឡង់

រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហូឡង់ - ảnh 1
រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហូឡង់

(VOV)_បន្តដំណើរទៅបំពេញទស្សនកិច្ចនៅហូឡង់ នារសៀលថ្ងៃទី២៣ កញ្ញា
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានជួប​ពិភាក្សា​ជាមួយ អភិបាលទីក្រុង Amstecdam លោក E.E Van der Laan ។​ក្នុងជំនួបធ្វើការនេះ  ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានអះអាងថា៖ ​រដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ជាច្រើនដល់ការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ជាមួយហូឡង់និយាយរួម និងជាមួយ Amstecdam និយាយដោយលែក។ លោកក៏បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ ជាមួយ
ទីក្រុង  Amstecdam ក្នុងរយៈពេល​កន្លង​ទៅ ​និងសង្ឃឹមថា៖ ក្នុងរយៈពេលខាងមុខ នេះ ទំនាក់ទំនងរវាង  Amstecdamជាមួយបណ្ដាតំបន់ផ្សេងៗនៅវៀត ណាម  នឹង បានពង្រីកជាងទៀត។ ក្នុងឱកាសនេះដែរ ឧបនាយករដរ្ឋមន្ត្រី Hoang Trung Hai
ក៏បានវាយ​តំលៃខ្ពស់និងថ្លែង​អំណរគុណចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល​ហូឡង់ ក្រុមប្រឹក្សាទីក្រុង  Amstecdam និងអភិបាលទីក្រុង ដែលបាន​លៃទុក​សំរាប់ វៀតណាម ក្នុងការការរៀបចំព្រឹត្តិការណ៍៖ទិវាវៀតណាម​នៅហូឡង់ ប្រព្រឹត្តទៅពី
ថ្ងៃទី ២៣ដល់ថ្ងៃទី២៦កញ្ញាឆ្នាំ២០១៤។

          នាយប់ថ្ងៃនេះដែរ នៅរោងល្ខោនទីក្រុង Hay Lucent Danstheater ដែលបាន ប្រព្រឹត្តទៅពិធីបើក៖ ទិវាវៀតណាមនៅហូឡង់ ២០១៤ និងពិធី​រំលឹកខួបអនុស្សាវរី
លើក ទី៦៩នៃទិវាបុណ្យជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ