រដ្ឋាភិបាលវៀតណាមសន្យាធានាបរិយាកាសវិនិយោគស្ថិរភាព

រដ្ឋាភិបាលវៀតណាមសន្យាធានាបរិយាកាសវិនិយោគស្ថិរភាព - ảnh 1
រដ្ឋាភិបាលវៀតណាមសន្យាធានាបរិយាកាសវិនិយោគស្ថិរភាព

(VOV)_នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន
​អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មណ្ឌលសំរាកលំហែកាយ Nam Hoi An
 នាព្រឹកថ្ងៃទី២៤មេសា នៅខេត្ត Quang Nam ។ គំរោងការណ៍នេះមាន​ទុនវិនិយោគចំនួន៤ពាន់លានដុល្លារអាមេរិក នៅលើផ្ទៃដីជិតមួយពាន់ហិកតា ​និងគំរោង
សម្រេចនាឆ្នាំ ២០៣៥។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី​ លោក​ Nguyen Xuan
Phuc បានសង្កត់ធ្ងន់ថា៖ ការបង្កើតមជ្ឈមណ្ឌលនេះនឹងរួមចំ​ណែក​ជំរុញខ្លាំងការ
រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ឡើងវិញ អនុវត្តយុទ្ធសាស្ត្រ​អភិវឌ្ឍន៍សេដ្ឋកិច្ច 
ទេសចរណ៍មុខព្រួញរបស់ប្រទេសជាតិ និងតំបនៈ Quang Nam – Da Nang ។ 
នាយករដ្ឋមន្ត្រីបានអះអាងថា៖ រដ្ឋាភិបាលវៀតណាម​សន្យាធានាការពារបរិយា
កាសវិនិយោគស្ថិរភាព បើកទូលាយ ដើម្បីវិនិយោគិន​នឹងនរចិត្ត វិនិយោគ ផលិត
កម្ម និងអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ