រដ្ឋាភិបាលអន្តរកាលរបស់ស៊ីរី អំពាវនាវឱ្យសហរដ្ឋអាមេរិក ដកបទដាក់ទណ្ឌកម្មទាំងស្រុង
(VOVWORLD) - នាថ្ងៃទី ៧ ខែមករា រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលអន្តរកាលស៊ីរី លោក Asaad Hassan al-Shibani បានសង្កត់ធ្ងន់ថា ចំណាត់ការបន្ធូរបន្ថយទណ្ឌកម្ម របស់អាមេរិកនាពេលថ្មីៗនេះ ជាជំហានឆ្ពោះទៅរកការដកបទដាក់ទណ្ឌកម្មទាំង ស្រុង។ បើតាមលោករូបនេះ បទដាក់ទណ្ឌកម្មបច្ចុប្បន្នជាឧបសគ្គចម្បងសម្រាប់ការស្ដារប្រទេសស៊ីរីឡើងវិញ។
មួយថ្ងៃមុននេះ សហរដ្ឋអាមេរិកបានប្រកាសថា អាមេរិកនឹងអនុញ្ញាតឱ្យ ផ្តល់ជំនួយប្រេងឥន្ធនៈ និងអគ្គិសនីដល់ប្រទេសស៊ីរីរយៈពេល ៦ ខែ ដើម្បី កែលម្អសមត្ថភាពទទួលបានសេវាមូលដ្ឋាន បន្ទាប់ពីកងកម្លាំងប្រឆាំងបានដាយផ្តួលរំលំរបបប្រធានាធិបតីលោក Bashar al-Assad កាលពីខែមុន។
ប្រជាជនលក់ទំនិញនៅផ្សារ ក្នុងទីក្រុង Damascus ប្រទេសស៊ីរី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN |
កាលពីថ្ងៃទី៧ ខែមករា អាកាសយានដ្ឋានអន្តរជាតិ Damascus បានដំណើរការជើងហោះហើរក្នុងស្រុក និងអន្តរជាតិឡើងវិញជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីលោក Bashar al-Assad ត្រូវបានផ្តួលរំលំ៕