រដ្ឋមន្ត្រីការបរទេសកាណាដា ជម្រុញទំនាក់ទំនងជាមួយអាល្លឺម៉ង់ បារាំង និង អ៊ុយក្រែន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បានចេញដំណើរ ទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣គឺ អាល្លឺម៉ង់ បារាំង និង អ៊ុយក្រែន ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ខែសីហា សំដៅជម្រុញទំនាក់ទំនងទ្វេភាគីនិង ការពារសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើបទបញ្ញត្តិនានា។ 
រដ្ឋមន្ត្រីការបរទេសកាណាដា ជម្រុញទំនាក់ទំនងជាមួយអាល្លឺម៉ង់ បារាំង និង អ៊ុយក្រែន - ảnh 1 រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland

លោកស្រី   Chrystia Freeland នឹងជួបជាមួយសមភាគីនៃបណ្តាប្រទេសម្ចាស់ផ្ទះនិង មន្ត្រីជាន់ខ្ពស់មួយចំនួនផ្សេងៗទៀត។ រីឯនៅប្រទេស អ៊ុយក្រែន លោកស្រី Chrystia Freeland នឹងជួបជាមួយប្រធានាធិបតីលោក Petro Poroshenko និង នាយករដ្ឋមន្ត្រី លោក Volodymyr Groysman។ យោងតាម ផែនការ លោកស្រី Chrystia Freeland នឹងបំពេញទស្សនកិច្ចនៅប្រទេស អាល្លឺម៉ង់ ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែសីហា និងបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែននៅថ្ងៃទី២៨ខែសីហា និងបារាំងចាប់ ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែសីហាផងដែរ។

ថ្លែងមតិមុនពេលចេញដំណើរបំពេញទស្សនកិច្ចទាំងនេះ លោកស្រី Chrystia Freeland បានឲ្យដឹងថា ប្រទេសទាំង៣នេះសុទ្ធតែមានទំនាក់ទំនងពិសេស ជាមួយកាណាដា ហើយលោកស្រីមានជំនឿជាក់ថាទំនាក់ទំនងនេះនឹងជួយឲ្យ កាណាដានិងបណ្តាដៃគូជម្រុញនិងការពារសណ្តាប់ធ្នាប់ដោយឈរលើច្បាប់អន្តរជាតិ ព្រមទាំងរក្សាសន្តិភាពនិងភាពសម្បូររុងរឿងសំរាប់ភាគីទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ