រដ្ឋមន្ត្រីការបរទេសអាមេរិក៖ អាមេរិកត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូល ជាមួយ ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ២២ ឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាន ឲ្យដឹងថា៖ ប្រទេសនេះបានត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូលរវាងប្រធានា ធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un។
រដ្ឋមន្ត្រីការបរទេសអាមេរិក៖ អាមេរិកត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូល ជាមួយ ស.ប.ប.ក. - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិក៖ អាមេរិកត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូល ជាមួយ ស.ប.ប.ក.

នាថ្ងៃទី ២២ ឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាន ឲ្យដឹងថា៖ ប្រទេសនេះបានត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូលរវាងប្រធានា ធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un។ ថ្លែងមតិនៅសន្និសីទកាសែតមួយ រដ្ឋមន្ត្រីការបរទេស Pompeo បានអះអាងនឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជំនួបកំពូលពោលខាងលើប្រារព្ធឡើងប្រកបដោយជោគជ័យ។ លោក Pompeo ក៏បានចាត់ទុកថា៖ ចិន បានមាន «ការជួយឧបត្ថម្ភជាប្រវត្តិសាស្ត្រ» ក្នុងយុទ្ធនាការដាក់សម្ពាធចំពោះកូរ៉េ ខាងជើង។ ក្រៅពីនោះ ស.ប.ប.ក. នឹងឃើញថា ប្រភពវិនិយោគនិងបច្ចេកវិទ្យា របស់អាមេរិកមានប្រយោជន៍យ៉ាងក្រែលែង។ នាថ្ងៃដដែល វិមានប្រធានាធិបតី កូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រធានាធិបតីនៃប្រទេសនេះ លោក Moon Jae-in រួមជាមួយសមភាគីអាមេរិក លោក Donald Trump បានឯកភាពជំរុញជំនួបកំពូល អាមេរិក-ស.ប.ប.ក. ប្រព្រឹត្តទៅតាមផែនការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ