រដ្ឋមន្ត្រីការពារជាតិទទួលជួបគណៈប្រតិភូក្រសួងកងកំលាំងប្រដាប់អាវុធបដិវត្តគុយបា

រដ្ឋមន្ត្រីការពារជាតិទទួលជួបគណៈប្រតិភូក្រសួងកងកំលាំងប្រដាប់អាវុធបដិវត្តគុយបា - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារជាតិទទួលជួបអនុរដ្ឋមន្ត្រីក្រសួងបណ្ដាកងកំលាំង
ប្រដាប់អាវុធបដិវត្តគុយបា។


       VOV-នៅពិធីទទួលជួបអនុរដ្ឋមន្ត្រីក្រសួងបណ្ដាកងកំលាំងប្រដាប់អាវុធ
បដិវត្ត​គុយបាឧត្តមសេនីយ៍ឯក Joaquin Quintas Sola នារសៀលថ្ងៃទី១៩កញ្ញា
នៅ​ក្រុង​ហាណូយនាយឧត្តមសេនីយ៍ Phung Quang Thanh សមាជិកការិយាល័យ​នយោបាយនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានវាយតំលៃខ្ពស់​
និង​អះអាងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបានរួមចំណែកលើកកំពស់​ចំណងសាមគ្គីភាពមិត្តភាពនិងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀត
ណាមជាមួយគុយបា។ ឧត្តមសេនីយ៍ឯក Joaquin Quintas Sola បានរាយការណ៍​លទ្ធផលកិច្ចចរចារជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តម
សេនីយ៍ឯក Nguyen Chi Vinh អំពីស្ថានភាពដំបន់និងពិភពលោក ផ្លាស់ប្តូរ​វិធានការ សំដៅជំរុញថែមទៀតទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការការពារជាតិទ្វេភាគី
វៀតណាម-គុយបា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដើម្បីសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់ដំបន់និង
លើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ