រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សន កិច្ចនៅ អាហ្វហ្គានីស្ថានដោយចៃដន្យ

(VOVWORLD) -នាថ្ងៃទី ៧ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Matti បានទៅបំពេញទស្សនកិច្ចនៅ អាហ្វហ្គានីស្ថានដោយចៃដន្យ។ 

នាថ្ងៃដដែល លោក James Matti មានជំនួបជាមួយប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Ashraf Ghani ដើម្បីពីភាក្សាអំពីយថាទស្សន៍រៀបចំការចរចាសន្តិភាពជាមួយក្រុមជ្រុលនិយម តាលីបង់ និងស្ថានភាពសន្តិសុខដែលកំពុង វិវឌ្ឍន៍យ៉ាងអាក្រក់នៅប្រទេសនេះ។ អ្នកនាំពាក្យរបស់ ប្រធានាធិបតីហ្កានីស្ថាន លោក Ashraf Ghani បានឲ្យដឹងថាភាគីទាំងពីរបានពិភាក្សាអំពីដំណើរការសន្តិភាព ផលប៉ះពាល់ជាវិជ្ជមាននៃ យុទ្ធសាស្រ្តអាស៊ីខាងត្បូង  ការបោះឆ្នោតរដ្ឋសភានិង ប្រធានាធិបតីនៅប្រទេសនេះ ក៏ដូចជាយុទ្ធនាការប្រឆាំងភេរវកម្មនិងការសន្ទនាគ្នាជាមួយប៉ាគីស្ថាន។

មុននេះ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មានមុនពេលទៅកាន់ Kabul រដ្ឋមន្ត្រីការពារជាតិអាមេរិកបានសម្ដែងក្ដីសង្ឃឹមចំពោះការចរចាសន្តិភាពជាមួយតាលីបង់ ហើយអះអាងអំពីឱកាសបន្តធ្វើការចរចាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ