រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបឯកអគ្គរដ្ឋទូចិន

(VOVWORLD) - ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរបានក្លាយទៅជាសសរទ្រូងក្នុងទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន៕
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបឯកអគ្គរដ្ឋទូចិន - ảnh 1 ឯកអគ្គរដ្ឋទូតចិន ប្រចាំវៀតណាមលោក Hong Xiaoyong (រូបថត៖ TTXVN)


នារសៀលថ្ងៃទី៧ កុម្ភៈ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបឯកអគ្គរដ្ឋទូតចិន ប្រចាំវៀតណាមលោក Hong Xiaoyong ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម នៅវៀតណាម។ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា ក្នុងអាណត្តិ បេសកកម្មរបស់ខ្លួន ឯកអគ្គរដ្ឋទូត Hong Xiaoyong ជាស្ពានតភ្ជាប់ដែលរួម ចំណែកជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលនិងប្រជាជននៃ ប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះទំនាក់ទំនងការពារជាតិក៏បានការបោះជំហានអភិវឌ្ឍន៍ថ្មីដែរ។ ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរបានក្លាយទៅជាសសរទ្រូងក្នុងទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ