រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទៅត្រួតពិនិតគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទនៅខេត្ត Binh Dinh

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទៅត្រួតពិនិតគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទនៅខេត្ត Binh Dinh - ảnh 1
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទៅត្រួតពិនិតគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ
នៅខេត្ត Binh Dinh (VOV)

        Vovworld-នាព្រឹកថ្ងៃទី៥កក្កដា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍​ជនបទ
​វៀតណាមលោក Cao Duc Phat និងក្រុមការងារបានជួបធ្វើការជាមួយថ្នាក់​ដឹក
​នាំ​ខេត្ត Binh Dinh ត្រួតពិនិត្យស្ថានភាពអនុវត្តរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម​ឡើង
វិញ គោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ។

        នៅពិធីធ្វើការ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat
បានស្នើរខេត្ត Binh Dinh ត្រូវប្តេជ្ញាអនុវត្តរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម​ឡើងវិញ តាមនោះប្រមូលផ្ដុំលើកកំពស់តំលៃកំណើននិងអភិវឌ្ឍន៍ចីរភាព។ រដ្ឋមន្ត្រី Cao Duc
Phat បានសង្កត់ធ្ងន់ថា៖

        “រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ យើងកែប្រែប្រមូលផ្ដុំខ្ពស់ជាងទៀត​ទៅ​លើផ្នែករបរនាំមកនូវចំណូលខ្ពស់ជាងសំរាប់ប្រជាជន។ ក្នុងឆ្នាំ២០១៤​យើង​ខ្ញុំបាន
ស្នើរនាយករដ្ឋមន្ត្រីជួសជុលបឹងចំនួន៧នៅ Binh Dinh។ អំពីកំពង់ផែត្រី Tam Quan ត្រូវវិនិយោគប្រមូលផ្ដុំសាងសង់កំពង់ផែភ្លាម រីឯទំនប់នឹងធ្វើជា​បណ្ដើរៗ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ