រដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam៖ សូមកុំឱ្យវៀតណាមក្លាយជាគោលដៅដឹកជញ្ចូនគ្រឿងញៀន

(VOVWORLD) -  បន្តសម័យប្រជុំលើកទី ៧ រដ្ឋសភា វៀត ណាមនីតិកាលទី ១៤ នាព្រឹកថ្ងៃទី ៤ ខែមិថុនា រដ្ឋសភាបានចាប់ផ្តើមសម័យសួរដេញដោល។ រដ្ឋមន្រ្តីក្រសួងនគរ បាលវៀតណាម លោក To Lam  អញ្ជើញឆ្លើយតបទៅនឹងសំណួរសួរដេញដោលរបស់សមាជិក សមាជិកាសភា អំពីខ្លឹមសារដែលអ្នកបោះឆ្នោតនិងសាធារណមតិមានការយកចិត្តទុកដាក់ពិសេស។

រដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam៖  សូមកុំឱ្យវៀតណាមក្លាយជាគោលដៅដឹកជញ្ចូនគ្រឿងញៀន - ảnh 1រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam អញ្ជើញឆ្លើយសំណួរសួរដេញដោល  

នៅក្នុងសម័យសួរដេញដោលនេះ ប្រតិភូបានសួរនូវសំណួរជាច្រើនដែលអ្នកបោះ ឆ្នោតទូទាំងប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង នោះគឺកិច្ចការបង្ការប្រឆាំងនឹងបទឧក្រិដ្ឋកម្មផលិតនិងដឹកជញ្ជូនគ្រឿងញៀន។ ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ រដ្ឋមន្ត្រី លោក To Lam មានប្រសាសន៍ថា ឧក្រិដ្ឋកម្មគ្រឿងញៀនកំពុងបង្ហាញសញ្ញានៃការកើនឡើង ទោះបីជាករណីដឹកជញ្ជូនគ្រឿងញៀនជាច្រើនត្រូវបានចាប់ខ្លួនក៏ដោយ។

រដ្ឋមន្ត្រី លោក To Lam បានឲ្យដឹងថា៖ “បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ពិសេស ដល់កិច្ចការបង្ការប្រឆាំងនឹងគ្រឿងញៀន និងបានចំណាយពេលវេលាជាច្រើនលើការងារនេះ។ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់បង្ការប្រឆាំងគ្រឿងញៀន ដោយការដាក់ទណ្ឌកម្មយ៉ាងតឹងរឹង។ រដ្ឋាភិបាលក៏មានផែនការអនុវត្តន៍ការបង្ការប្រឆាំងគ្រឿងញៀននិងកងកម្លាំងពាក់ព័ន្ធ។ ក្រសួងនគរបាលនិងក្រសួងការពារជាតិ បានសម្របសម្រួលគ្នា ក្នុងកិច្ចការពាក់ព័ន្ធដល់ឧក្រិដ្ឋកម្មគ្រឿងញៀន។ ជាពិសេសគឺកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ជាមួយបណ្តាប្រទេសដទៃក្នុងការបង្ការប្រឆាំងគ្រឿងញៀនបានទទួលលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយហេតុនោះ អាចបញ្ជាក់ពីការបញ្ជាណែនាំយ៉ាងត្រឹមត្រូវរបស់បក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនសម្រាប់ការងារនេះផងដែរ”។

រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam បានសង្កត់ធ្ងន់ថា វៀតណាមនិងបណ្តាប្រ ទេសអាស៊ានមានគោលជំហររួមលើបញ្ហាបង្ការប្រឆាំងគ្រឿងញៀន នៅពេលចេញសេចក្តីថ្លែងការណ៍រួម ដោយមិនទទួលយកគ្រឿងញៀនស្របច្បាប់ឡើយ ហើយបានអះអាងថា បណ្តាប្រទេសអាស៊ានក៏មិនទទួលយកគ្រឿងញៀនស្របច្បាប់ និងបណ្តាអាស៊ានរួបរួមគ្នាដើម្បីប្រឆាំងនឹងប្រភេទឧក្រិដ្ឋកម្មនេះ។

នៅសម័យសួរដេញដោលនេះ រដ្ឋមន្ត្រីលោក To Lam បានអះអាងថា កិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់និងសន្តិសុខនាពេលកន្លងទៅគឺសម្រេចបានលទ្ធផលជាច្រើន។ វៀតណាមកំពុងក្លាយទៅជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ដោយឡែក ក្រសួងនគរបាលវៀត ណាមក៏កំពុងពង្រឹងការប្រយុទ្ធប្រឆាំងនឹងការរំលោភលើច្បាប់និងឧក្រិដ្ឋកម្មនៃការរំលោភលើសុវត្ថិភាពចរាចរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ