រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងនគរបាលអ៊ីស្រាអែលលោក​
Yitzhak Aharonovich គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមដឹកនាំ
ដោយរដ្ឋមន្រ្តីលោក Tran Dai Quang បានទៅបំពេញទស្សនកិច្ចការងារនៅអ៊ីស្រា
អែលចាប់ពីថ្ងៃទី៧ដល់ទី៩វិច្ចិកា។នៅទីនេះ​ លោក Tran Dai Quang បានទៅជួប
សម្ដែងការគួរសមជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin ជួបសន្ទនា
ជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិលោក​ Moshe Ya’alon និងជួបចរចារជាមួយរដ្ឋ
មន្រ្តីក្រសួងនគរបាលលោក Aharonovich។នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំអ៊ីស្រា
អែលទាំង៣រូបសុទ្ធតែវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពរវាងរដ្ឋាភិបាល
និងប្រជាជននៃប្រទេសទាំង២និយាយរួមរវាងក្រសួងនគរបាល ក្រសួងការពារជាតិ
និងស្ថាប័នអនុវត្តច្បាប់អ៊ីស្រាអែលជាមួយក្រសួងនគរបាលវៀតណាមនិយាយ
ដោយឡែក។ភាគីទាំង២បានឯកភាពថា ដោយឈរលើអនុស្សារណៈយោគយល់
គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការលើវិស័យការពារព័ត៏មានសម្ងាត់ និងអនុស្សារណៈ
យោគយល់ស្ដីពីកិច្ចសហប្រតិបតិ្តការឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងវិស័យសន្តិ
សុខក្នុងប្រទេស ដែលបានចុះហត្ថលេខារវាងក្រសួងការពារជាតិអ៊ីស្រាអែលនិង
ក្រសួងនគរបាលវៀតណាម នឹងនាំទំនាក់ទំនងរវាងក្រសួងទាំង២នឹងកាន់តែបាន
ពង្រឹងនិងពង្រីកពី១ថ្ងៃទៅ១ថ្ងៃ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់
ទំនងមិត្តភាពរវាងប្រទេសទាំង២។

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល - ảnh 1
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang (ខាងឆ្វេង)​និងប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin (រូបថត៖PV/Tel Aviv)


ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះដែរ លោក Tran Dai Quang និងគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំ
នៅអ៊ីស្រាអែល និងដាក់តម្រងផ្ការំលឹកបណ្ដាជនរងគ្រោះជាជនជ្វីសដែលត្រូវ
ស្លាប់ដោយពួកហ្វាស៊ីអាល្លឺម៉ង់ក្នុងសម្គ្រាមលោកលើកទី២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ