រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមលោក Phung Xuan Nha បានទទួលជួបពិភាក្សាជាមួយតំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម

(VOVWORLD) - នៅក្នុងជំនួបពីភាក្សាដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៣ ធ្នូនៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha និងតំណាងអង្គការ UNICEF  ប្រចាំនៅវៀតណាមលោកស្រី Rana Flower បានផ្លាស់ប្តូរប្រធានបទមួយចំនួនដែលមានចំណាប់អារម្មណ៍ដូចគ្នា ដូចជាកម្មវិធីអប់រំភាសាជនជាតិភាគតិច ប្រព័ន្ធសាលារៀនជាដើម។ 
រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមលោក Phung Xuan Nha បានទទួលជួបពិភាក្សាជាមួយតំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម - ảnh 1 រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha (moet.gov.vn)

ជាពិសេស ភាគីទាំងពីរបានឯកភាពគ្នានឹងពិចារណានិងជួយឧបត្ថម្ភក្នុងការរៀបចំសន្និសីទទ្រង់ទ្រាយធំមួយនៃតំបន់អាស៊ីអាគ្នេយ៍នៅវៀតណាម ស្តីពីការបង្កើនអប់រំឌីជីថលនិងជំនាញបង្វែរសំរាប់សិស្សនៅថ្នាក់វិទ្យាល័យនៅឆ្នាំ ២០២០ ។ ប្រធានតំណាងអង្គការ UNICEF  ប្រចាំនៅប្រទេសវៀតណាមក៏បានស្នើទៅលោករដ្ឋមន្ត្រី Phung Xuan Nha  អំពីសកម្មភាពចំនួន ៣ ដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយវិស័យអប់រំ ដើម្បីធានាសុវត្ថិភាពសាលារៀនក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ