រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យប្រធានរដ្ឋវៀតណាម ចូលរួមពិធីទទួលដំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់

(VOVWORLD) -នាថ្ងៃទី៥និងទី៦ សីហាឆ្នាំ២០១៧ រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Dao Viet Trung បេសកជនពិសេសរបស់ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញចូលរួមពិធីទទួលដំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នៅរដ្ឋធានី Tehran ។ ក្នុងឱកាសនេះដែរ លោក Dao Viet Trung ក៏មានជំនួបធ្វើការជាមួយលោក
រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យប្រធានរដ្ឋវៀតណាម ចូលរួមពិធីទទួលដំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ - ảnh 1រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យប្រធានរដ្ឋលោក Dao Viet Trung អញ្ជើញចូលរួមពិធីទទួលដំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ 

នាថ្ងៃទី៥និងទី៦ សីហាឆ្នាំ២០១៧ រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Dao Viet Trung បេសកជនពិសេសរបស់ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញចូលរួមពិធីទទួលដំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នៅរដ្ឋធានី Tehran ។ ក្នុងឱកាសនេះដែរ លោក Dao Viet Trung ក៏មានជំនួបធ្វើការជាមួយលោក Mohammad Reza Nematzadeh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម-រែនិងពាណិជ្ជកម្ម និងលោក Ebrahim Rahimpour អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ផងដែរ។ នៅក្នុងបណ្ដាជំនួប រដ្ឋមន្ត្រី លោក Dao Viet Trung បានសម្ដែងនូវជំនឿជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត នាពេលខាងមុខនេះ។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ក៏បានអះអាងថា៖ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ សម្រេចគោលដៅលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់២ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរក៏បានអះអាងថា៖បន្តសហប្រតិបត្តិ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរចូលរួម ជាពិសេសគឺនៅអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ