រដ្ឋមន្រ្តីការបរទេសរុស្ស៊ីរៀបចំសន្និសីទកាសែតធំនាដើមឆ្នាំ២០១៦

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីរៀបចំសន្និសីទកាសែតធំនាដើមឆ្នាំ២០១៦ - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៦ មករា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាន
រៀបចំសន្និសីទកាសែតធំប្រចាំឆ្នាំសំដៅបូកសរុបគោលជំហរកិច្ចការបរទេសរបស់
រុស្ស៊ីក្នុងឆ្នាំ២០១៥ ក៏ដូចជាជូនដំណឹងអំពីគោលជំហរនាពេលអនាគតទៀតផង។
នៅទីនេះ លោក Sergei Lavrov បានជូនដំណឹងអំពីស្ថានការណ៍អស្ថិរភាពនៃខឿន
សេដ្ឋកិច្ចពិភពលោកនាបច្ចុប្បន្ន ដែលក្នុងនោះមានរុស្ស៊ីផង។លោក Sergei Lavrov
បានឲ្យដឹងថា សកម្មភាពរបស់កងកម្លាំងទ័ពជើងអាកាស រុស្ស៊ីនៅស៊ីរីបានធ្វើឲ្យ
ផ្លាស់ប្ដូរស្ថានភាពនៅប្រទេសនេះ ដោយជួយបង្រួញតំបន់ដែល កងកម្លាំងភេរវ
កម្មកាន់កាប់។ក្នុងសន្និសីទកាសែត រដ្ឋមន្រ្តីការបរទេសរូបនេះក៏ បានក្រើនរលឹក
ដល់យុទ្ធសាស្ត្រឆ្ពោះទៅទិសកើតរបស់រុស្ស៊ីដែរ។លោកបាន និយាយអំពីយថា
ទស្សន៍សហប្រតិបតិ្តការសេដ្ឋកិច្ចថ្មីជាមួយប្រទេសនានាក្នុង តំបន់អាស៊ី-ប៉ាស៊ី
ហ្វិក ក្នុងនោះមានការសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ដែលបាន ចុះហត្ថលេខា
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម។លោកក៏ បានជូនដំណឹង
ថា សន្និសីទកំពូលរុស្ស៊ី-អាស៊ាននឹងប្រព្រឹត្តទៅនាខែឧសភា ខាងមុខនៅទីក្រុង
 Sochi ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ ទំនងជាមួយ
សមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ