រដ្ឋមន្រ្តីការបរទេសអាមេរិកចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នាថ្ងៃទី២ ខែសីហា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានអញ្ជើញទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាទីបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអាស៊ីអាគ្នេយ៍។
រដ្ឋមន្រ្តីការបរទេសអាមេរិកចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាស៊ីអាគ្នេយ៍ - ảnh 1រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖  AFP/TTXVN) 

តាមផែនការ នៅប្រទេសម៉ាឡេស៊ី លោក Mike Pompeo នឹងជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក Mahathir Mohamad។ បន្តទៅទៀត លោក Pompeo នឹងទៅកាន់សឹង្ហបុរី ដើម្បីចូលរួម វេទិកាស្ដីពីបញ្ហានយោបាយនិងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិកនាថ្ងៃទី៤ ខែសីហា។ ព្រឹត្តិការណ៍នេះមានការចូលរួមរបស់តំណាងនៃប្រទេសចំនួន២៦និងសហភាព អឺរ៉ុប។

មជ្ឈដ្ឋានមន្ត្រីការទូតអាមេរិកឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី អាគ្នេយ៍លើកនេះ លោក Mike Pompeo នឹងជំរុញការរក្សាសម្ពាធទៅលើ ព្យុងយ៉ាងសំដៅលុបបំបាត់ឃ្លាំងអាវុធនុយក្លេអ៊ែរនៃប្រទេសនេះ ព្រមទាំងដាស់ តឿនឲ្យថ្នាក់ដឹកនាំក្នុងតំបន់អនុវត្តន៍បទដាក់ទណ្ឌកម្មរបស់អ.ស.បទៅលើ ស.ប.បកូរ៉េ។ ដំណើរទស្សនកិច្ចលើកនេះក៏ជាឱកាសដើម្បីលោកផ្សព្វផ្សាយ ទស្សនៈវិស័យយុទ្ធសាស្ត្ររបស់អាមេរិកចំពោះតំបន់អាស៊ី ក្នុងបរិបទដែល វ៉ាស៊ីនតោនកំពុងមានទំនាក់ទំនងដ៏តានតឹងជាមួយប៉េកាំង។ ទីបង្អង់ដំណើរចុងក្រោយរបស់លោក Pompeo ក្នុងដំណើរទស្សនកិច្ចនៅ អាស៊ីអាគ្នេយ៍គឺប្រទេសឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ