រដ្ឋមន្រ្តីការបរទេសអាមេរិកបំពេញទស្សនកិច្ចនៅរុស្ស៊ី

រដ្ឋមន្រ្តីការបរទេសអាមេរិកបំពេញទស្សនកិច្ចនៅរុស្ស៊ី - ảnh 1
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក John Kerry (ឆ្វេង)និងសមភាគីរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងម៉ូស្គូនាថ្ងៃទី២៤ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក John Kerry នឹងទៅបំពេញ
ទស្សនកិច្ចនៅក្រុងម៉ូស្គូចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ កក្កដាខាងមុខដើម្បីស្វែងរក
ការស្រុះចិត្តគំនិតក្នុងការទប់ទល់ទៅនឹងជំលោះបង្ហូរឈាមនាបច្ចុប្បន្ន នៅស៊ីរី។
លោក Kerry នឹងជួបចរចារជាមួយមជ្ឈដ្ឋានមន្ត្រីរុស្ស៊ីអំពីស្ថានភាពនៅស៊ីរីនិង
អ៊ុយក្រែន ក៏ដូចជាអំពីភាពតានតឹងរវាង Armenia ជាមួយ Azerbaijan ផងដែរ។
នាថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្ដីជូនដំណឹងអំពីដំណើរ
ទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry។ក្នុងនោះ ម៉ូស្គូ
សង្ឃឹមថា ដំណើរទស្សនកិច្ចលើកទី៤ចាប់ពីខែឧសភាឆ្នាំ២០១៥មករបស់លោក
 Kerry នឹងជួយកែលំអរទំនាក់ទំនងទ្វេភាគី ដែលជាមូលដ្ឋានសំរាប់ស្ថិរភាព
សកលនិងដោះស្រាយបញ្ហាអន្តរជាតិជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ