រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo អញ្ជើញមកបំពេញទស្សនកិច្ច នៅវៀតណាម

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo នាថ្ងៃទី៧ កក្កដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុង រយៈពេល២ថ្ងៃ។ នេះជាដំណើរទស្សនកិច្ចជាលើកដំបូងនៅវៀតណាមរបស់លោក  Mike Pompeo ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសអាមេរិក។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo អញ្ជើញមកបំពេញទស្សនកិច្ច នៅវៀតណាម - ảnh 1  រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ AFP/TTXVN)

ដំណើរទស្សនកិច្ចរបស់លោក Mike Pompeo ប្រព្រឹត្តទៅក្នុងកាលៈទេសៈ ដែលទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យវៀតណាម អាមេរិកមានការអភិវឌ្ឍ ជាច្រើននាពេលកន្លងទៅ។ ស្ដីពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យ រងក្រសួងការបរទេសវៀតណាមលោក Ngo Toan Thang បានលើកច្បាស់ថា៖

        “ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលើកនេះ គឺសំដៅជំរុញ ទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យវៀតណាម អាមេរិក ឲ្យមានការអភិវឌ្ឍ យ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព ពិសេសគឺលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខការពារជាតិ និងដោះស្រាយ ផលវិបាកដោយសង្គ្រាមបង្កឡើង។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងផ្លាស់ប្ដូរ ទស្សនៈអំពីបញ្ហាក្នុងតំបន់និងលើពិភពលោកដែលប្រទេសទាំងពីរមានការយក ចិត្តទុកដាក់ដូចគ្នា”។

        ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោក Mike Pompeo គ្រោងនឹង ជួបចរចាជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងជួបសម្ដែងការគួរសមថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមផ្សេងៗ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ