រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រីនិងរុស្ស៊ី

(VOVworld) - នាថ្ងៃទី៩ មិថុនា នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍ Tran Dai
Quang រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋ
ទូតសាធារណៈរដ្ឋហុងគ្រីលោក Orycsaba និងឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក
Konstantin Vnukov ក្នុងឱកាសទទួលបេសកកម្មថ្មីនៅវៀតណាម។

នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រី Orycsaba រដ្ឋមន្រ្តីTran Dai Quang បាន
សំដែងគោលបំណងថា ក្នុងឋានៈរបស់ខ្លួន លោក Orycsaba នឹងបន្តធ្វើស្ពានតភ្ជាប់
ដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២និយាយរួមនិង
រវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាប័ននិតិប្រតិបតិ្តរបស់ហុងគ្រីនិយាយ
ដោយឡែក។
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រីនិងរុស្ស៊ី - ảnh 1
រដ្ឋមន្រ្តី Tran Dai Quang (ខាងស្ដាំ)និងឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Konstantin Vnukov (រូបថត៖cand.com.vn)

ទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Konstantin Vnukov រដ្ឋមន្រ្តី Tran
Dai Quang បានអះអាងថា នាពេលខាងមុខ ក្រសួងនគរបាលវៀតណាម នឹងធ្វើ
អស់ពីកម្លាំងកាយចិត្តដើម្បីធានាដាច់ខាតសន្តិសុខ សុវត្ថិភាពសំរាប់សកម្មភាព
របស់ស្ថាប័នតំណាងការទូតរុស្ស៊ីប្រចាំនៅវៀតណាម។លោករដ្ឋមន្រ្តីក៏មានគោល
បំណងថា លោក Konstantin Vnukov នឹងរួមចំណែកសកម្មពូនជ្រុំឲ្យការអភិវឌ្ឍន៍
ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំង២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ