រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគបានមានការសន្ទនា

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគបានមានការសន្ទនា  - ảnh 1
រដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thi Kim Tien
 (រូបថតៈ Internet)


          (VOVworld)-នាថ្ងៃទី ១៦មិនា នៅគេហទំព័រព័ត៌មានអេឡិកត្រូលិករដ្ឋាភិបាល
វៀតណាម រដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thi Kim Tien និងរដ្ឋមន្ត្រីក្រសួងផែន
ការនិងវិនិយោគ Bui Quang Vinh បានមានការសន្ទនា Online ជាមួយប្រជាជនស្តីអំពី បញ្ហាដែលរដ្ឋមន្ត្រីទាំងពីររូបកំពុងគ្រប់គ្រងផ្ទាល់ស្តីអំពីវិស័យសុខាភិបាល ការសន្ទនា  សំដៅធ្វើឲ្យច្បាស់អំពីខ្លឹមសារកម្រិតកែប្រែតម្លៃសេវ៉ាកម្មសុខាភិបាលនិងគោលនយោ  បាយជួយឧបត្ថម្ភចំពោះមុខសញ្ញាគោលនយោបាយ និងផលប្រយោជន៌ពេលចូលរួម ធានារ៉ាប់រង់សុខាភិបាលជាដើម។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគបានមានការសន្ទនា  - ảnh 2
រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគBui Quang Vinh
(រូបថតៈ Internet)


         រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ Bui Quang Vinh បានឆ្លើយសំនួរជាច្រើន
ដែលទាក់ទិនដល់បញ្ហារៀបចំឡើងវិញ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិងស្ថានភាពអនុ
វត្ត សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីអំពីការរាំងស្កាត់អតិផលរណ ស្ថិរភាព ម៉ា
ក្រូសេដ្ឋកិច្ច និងធានាសុខុមាលភាពសង្គម។ កាសន្ទនារបស់រដ្ឋមន្រ្តីទាំងពីររូប គឺសំ
ដៅ រួមចំណែកក្នុងការអនុវត្តរាល់ការផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ