រដ្ឋសភា៖ អនុគ្រោះ​ពន្ធ ដើម្បី​លើក​ទឹក​ចិត្តទី​ភ្នាក់ងារសារព័ត៌មាន​ឲ្យ​បំពេញ​ភារកិច្ច​​នយោបាយ

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានបើកកិច្ចប្រជុំដាច់ដោយឡែកស្តីពីការងារបុគ្គលិក។ បន្ទាប់មក រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីគម្រោងច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលសាជីវកម្ម (វិសោធនកម្ម)។ គណៈប្រតិភូបានស្នើសុំការអនុគ្រោះពន្ធ ដើម្បីលើកទឹកចិត្តដល់ទីភ្នាក់ងារសារព័ត៌មានឱ្យអនុវត្តន៍ភារកិច្ចនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពសង្គម។
រដ្ឋសភា៖ អនុគ្រោះ​ពន្ធ ដើម្បី​លើក​ទឹក​ចិត្តទី​ភ្នាក់ងារសារព័ត៌មាន​ឲ្យ​បំពេញ​ភារកិច្ច​​នយោបាយ - ảnh 1ប្រតិភូបានចូលរួមសម័យពិភាក្សានៅព្រឹកថ្ងៃទី២៨ វិច្ឆិកា។ រូបភាព៖ រដ្ឋសភា

គណៈប្រតិភូបានផ្តោតមតិលើសំណើកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មសម្រាប់វិស័យសារព័ត៌មាន។ គណៈប្រតិភូបានចង្អុលបង្ហាញពីការពិតដែលទីភ្នាក់ងារសារព័ត៌មានភាគច្រើន ដំណើរការដោយមានគោលដៅបម្រើការងារនយោបាយជំនួសឱ្យគោលដៅអាជីវកម្ម។ ការអនុវត្តអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មទូទៅ ២០% សម្រាប់ប្រាក់ចំណូលក្រៅពីការងារសំខាន់ៗ ដូចជាការផ្សាយពាណិជ្ជកម្ម ការរៀបចំព្រឹត្តិការណ៍... បានបង្កើតសម្ពាធយ៉ាងខ្លាំងលើទីភ្នាក់ងារសារព័ត៌មាន។ ទន្ទឹមនឹងនោះ ប្រាក់ចំណូលផ្សាយពាណិជ្ជកម្មប្រព័ន្ធសារព័ត៌មានកំពុងថយចុះ ដែលបណ្តាល់ឲ្យទីភ្នាក់ងារសារព័ត៌មានជាច្រើន ជួបការលំបាក់ក្នុងការរក្សាប្រតិបត្តិការ។

រដ្ឋសភា៖ អនុគ្រោះ​ពន្ធ ដើម្បី​លើក​ទឹក​ចិត្តទី​ភ្នាក់ងារសារព័ត៌មាន​ឲ្យ​បំពេញ​ភារកិច្ច​​នយោបាយ - ảnh 2ប្រតិភូ Thach Phuoc Binh - គណៈប្រតិភូរដ្ឋសភាខេត្ត Tra Vinh។ រូបភាព៖ រដ្ឋសភា

នាព្រឹកថ្ងៃដដែល រដ្ឋសភាបានបោះឆ្នោតអនុម័តលើ៖ ច្បាប់ស្តីពីការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស (ធ្វើវិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីមន្ត្រីនៃកងទ័ពប្រជាជនវៀតណាម; សេចក្តីសម្រេចចិត្តស្តីពីការចាត់ចែងភស្តុតាងនិងទ្រព្យសម្បត្តិក្នុងអំឡុងពេលស៊ើបអង្កេត ការកាត់ទោស និងការកាត់ក្តីលើសំណុំរឿងព្រហ្មទណ្ឌមួយចំនួន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ