រដ្ឋ​សភាកូរ៉េ​ខាងត្បូង​បានឯកភាព​ចោទប្រកាន់ប្រធានាធិបតីស្តីទី លោក​ Han Duck-soo

(VOVWORLD) - រដ្ឋសភាកូរ៉េខាងត្បូងនៅថ្ងៃទី ២៧ ធ្នូ បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្ត ចោទប្រកាន់ប្រធានាធិបតីស្តីទី លោក Han Duck-soo ក្រោយរយៈពេលត្រឹមតែ ២ សប្តាហ៍បន្ទាប់ពីបានអនុម័តលើសេចក្តីសម្រេចចិត្តស្រដៀងគ្នាប្រឆាំងនឹងលោកប្រធានាធិបតី Yoon Suk-Yeol ទាក់ទងនឹងច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ។

សមាជិកសភាចំនួន ១៩២ នាក់ ក្នុងនោះ គ្មាននរណាម្នាក់មកពីគណបក្សអំណាចប្រជាជន(PPP)កំពុងកាន់អំណាច បានចូលរួមក្នុងការបោះឆ្នោតឡើយ ហើយអនុម័តលើសេចក្តីសម្រេចចិត្តចោទប្រកាន់ លោក Han Duck-soo នាយករដ្ឋមន្ត្រីនិងកាន់តំណែងជាប្រធានាធិបតីស្តីទី ចាប់តាំងពីថ្ងៃទី ១៤ ខែធ្នូ បន្ទាប់ពីសភាកូរ៉េខាងត្បូងបានអនុម័តលើសេចក្តីសម្រេចចិត្ត ចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-Yeol ។ កាលពីថ្ងៃទី ២៦ ធ្នូ គណបក្សប្រជាធិបតេយ្យ (DP) បានដាក់សំណើរចោទប្រកាន់ លោក Han Duck-soo ដោយហេតុផលចំនួន ៥ រួមទាំងការសង្ស័យថា លោកបាន "បោះដៃ" ឱ្យប្រធានាធិបតី Yoon Suk-yeol ប្រកាសច្បាប់អាជ្ញាសឹក នៅយប់ថ្ងៃទី៣ ធ្នូ និងបដិសេធមិនតែងតាំងចៅក្រមតុលាការធម្មនុញ្ញចំនួនបីរូប។

រដ្ឋ​សភាកូរ៉េ​ខាងត្បូង​បានឯកភាព​ចោទប្រកាន់ប្រធានាធិបតីស្តីទី លោក​ Han Duck-soo - ảnh 1ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង លោក Han Duck-soo។ រូបថត៖ Reuters

ជាមួយនឹងការចោទប្រកាន់ប្រឆាំងនឹងលោក Han Duck-soo យោងតាមច្បាប់របស់កូរ៉េខាងត្បូង រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choi Sang-mok នឹងក្លាយជាប្រធានាធិបតីស្តីទីថ្មីរបស់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅមុនសម័យប្រជុំរដ្ឋសភាកូរ៉េខាងត្បូងថ្ងៃនេះ លោក Choi Sang-mok បានអំពាវនាវម្តងហើយម្តងទៀត ឱ្យគណបក្សប្រឆាំងបោះបង់ចោលការចោទប្រកាន់លោក Han Duck-soo ដោយចាត់ទុកថា ប្រការនេះនឹងធ្វើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងទាំងមូលរងការខូចខាត។

“ការបោះឆ្នោតចោទប្រកាន់ប្រធានាធិបតីស្តីទី លោក Han Duck-soo គឺប្រៀបប្រដូចនឹងការបោះឆ្នោតចោទប្រកាន់គណៈរដ្ឋមន្ត្រីទាំងមូលដែរ។ ប្រសិនបើត្រូវបានអនុម័ត សមត្ថភាពរដ្ឋបាលរបស់រដ្ឋាភិបាលនឹងចុះខ្សោយដោយសារតែការគំរាមកំហែងពីការចោទប្រកាន់ជាបន្តបន្ទាប់ ហើយគោលបំណងពិតប្រាកដរបស់សមាជិកគណៈរដ្ឋមន្ត្រីក៏នឹងរលាយបាត់ដែរ”

ប្រតិកម្មទៅវិញ

ផ្សេងៗ