រដ្ឋសភាក្វាតេម៉ាឡាបានយល់ព្រមនឹងលិខិតលាលែងពីដំណែងរបស់ប្រធានាធិបតី Otto Perez Molina

រដ្ឋសភាក្វាតេម៉ាឡាបានយល់ព្រមនឹងលិខិតលាលែងពីដំណែងរបស់ប្រធានាធិបតី Otto Perez Molina - ảnh 1
រដ្ឋសភាក្វាតេម៉ាឡាក៏បានកោះហៅអនុប្រធានាធិបតីលោក Alejandro Maldonado ធ្វើសច្ចារប្រនិធាន (AFP)


        Vovworld-នាថ្ងៃទី៣កញ្ញារដ្ឋសភាក្វាតេម៉ាឡាបានយល់ព្រមនឹងលិខិត​សូម​
លាលែងពីដំណែងរបស់ប្រធានាធិបតីលោក Otto Perez Molina។ លោក Otto Perez
ត្រូវតុលាការចេញបទបញ្ជាចាប់ឃុំខ្លួននិងរដ្ឋសភាលុបចោលឯកភ័យសិទ្ធិ​ពីបទ
ទាក់ទងនឹងខ្សែពុករលួយនិងកេចពន្ធមានទ្រង់ទ្រាយធំបំផុតនៅក្វាតេម៉ាឡា។
តាមប្រធានរដ្ឋសភាក្វាតេម៉ាឡាលោក Carlos Lopez ថា ព្រឹទ្ធសមាជិកចំនួន​១១៦
នាក់មានវត្តមានបានបោះឆ្នោតយល់ព្រមនឹងលិខិតសូមលាលែងពីដំណែងរបស់
លោក Otto Perez។ រដ្ឋសភាក្វាតេម៉ាឡាក៏បានកោះហៅអនុប្រធានាធិបតី​លោក
Alejandro Maldonado ធ្វើសច្ចារប្រនិធានផងដែរ។ អតីតចៅក្រមមាន​អាយុ៧៩ឆ្នាំ
នេះនឹងគ្រប់គ្រងប្រទេសដល់ពេលណាប្រធានាធិបតីថ្មីធ្វើសច្ចារ​ប្រនិធាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ