រដ្ឋសភាជប៉ុនអនុម័តលើសេចក្តីព្រាងច្បាប់សន្តិសុខ

រដ្ឋសភាជប៉ុនអនុម័តលើសេចក្តីព្រាងច្បាប់សន្តិសុខ - ảnh 1
រដ្ឋសភាជប៉ុនអនុម័តលើសេចក្តីព្រាងច្បាប់សន្តិសុខ


(VOVworld)-នាព្រឹកថ្ងៃទី១៩កញ្ញា រដ្ឋសភាជប៉ុនបានអនុម័តលើសេចក្តីព្រាង
ច្បាប់សន្តិសុខ សំដៅបើកទូលាយតួនាទីរបស់កងកម្លាំងការពារជប៉ុន (SDF)
នៅ ឯបរទេស ដោយមិនអើពើដល់ការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីសមាជិក
សភា ប្រឆាំងឡើយ។ កាយវិការនេះ បានគូសសញ្ញានូវការផ្លាស់ប្តូរថ្មីក្នុងគោល
នយោ បាយសន្តិសុខរបស់ជប៉ុនសម័យនៅក្រោយសង្គ្រាម និងអនុញ្ញាតិឲ្យទា
ហាននៃប្រ ទេសនេះចូលរួមការប្រយុទ្ធនៅឯបរទេស។ កញ្ចប់សេចក្តីព្រាងច្បាប់
សន្តិសុខ ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភាជប៉ុន បន្ទាប់
ពីភាគីប្រ ឆាំងបញ្ចប់រាល់ការខំប្រឹងប្រែងរារាំងការបោះឆ្នោតចុងក្រោយនេះ។
ច្បាប់សន្តិ សុខថ្មីនេះ បានអនុញ្ញត្តិឲ្យជប៉ុនប្រតិបត្តិដោយកំហិតសិទ្ធិស្វ័យការ
ពារសមូហ ភាព ឬជួយអាមេរិកនិងសម្ព័ន្ធមិត្តនានាដែលទទួលរងការវាយប្រហារ
ដោយប្រដាប់ អាវុធ រាប់ទាំងខណៈដែលជប៉ុនមិនរងការវាយប្រហាក៏ដោយ។
លើសពីនេះទៅ ទៀត ក្រមច្បាប់ថ្មីនេះ ក៏បានអនុញ្ញាតិឲ្យ SDF ជួយឧបត្ថម្ភផ្នែក
ភស្តុភាសម្រាប់ កងទ័ពបរទេសក្នុងសកម្មភាពរក្សាសន្តិភាពអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ