រដ្ឋសភានឹងចំណាយរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ មិថុនា ដើម្បីសួរដេញដោលសមាជិករដ្ឋាភិបាល

(VOVWORLD) -តាមកម្មវិធីនៃសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នោះ សកម្មភាភាពសួរដេញដោល និងឆ្លើយការសួរដេញដោលរបស់សមាជិកសភានឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ មិថុនា។ រដ្ឋមន្ត្រីទាំង ៤ រូប
រដ្ឋសភានឹងចំណាយរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ មិថុនា ដើម្បីសួរដេញដោលសមាជិករដ្ឋាភិបាល - ảnh 1

រដ្ឋសភានឹងសួរដេញដោលសមាជិករដ្ឋាភិបាល (Internet)

តាមកម្មវិធីនៃសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នោះ សកម្មភាភាពសួរដេញដោល និងឆ្លើយការសួរដេញដោលរបស់សមាជិកសភានឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ មិថុនា។ រដ្ឋមន្ត្រីទាំង ៤ រូប ដែលត្រូវបានជ្រើសរើសសួរដេញដោលនៅក្នុងសម័យប្រជុំលើកទី ៣ នេះ រួមមាន៖ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ រដ្ឋ មន្រ្តីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ។

 នៅក្នុងសម័យសួរដេញដោលនេះ បណ្ដាឧបនាយករដ្ឋមន្រ្តីនិងផ្ដល់មតិបំភ្លឺបន្ថែម និងឆ្លើយការសួរដេញដោលផ្ទាល់របស់សមាជិកសភាស្ដីពីបណ្ដាបញ្ហាទាក់ទិននានាដែលជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលតាមរយៈការសួរដេញដោលក្នុងសម័យប្រជុំ។

នេះជាសកម្មភាពសំខាន់របស់រដ្ឋសភា ដែលទាក់ទាញការយកចិត្តទុកដាក់របស់អ្នកបោះ ឆ្នោតយ៉ាងច្រើនកុះករ និងប្រជាជននៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ