រដ្ឋសភាបន្តសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលថ្ងៃទី២

(VOVworld) - បញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាខ្លឹមសារស្នូលនៅសម័យសួរដេញ
ដោលនិងឆ្លើយការសួរដេញដោលរបស់សមាជិកសមាជិកាសភា នាព្រឹកថ្ងៃទី១៧
 វិច្ឆិកា។ស្ដីពីបញ្ហាបំណុលសាធារណៈ រដមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Dinh Tien
Dung បានឲ្យដឹងថា កំរិតបំណុលសាធារណៈនៅតែខ្ពស់ អត្រាកំណើនលឿន
ហើយត្រូវកាត់បន្ថយបំណុលសាធារណៈដល់ឆ្នាំ២០២០ចុះត្រឹមកំរិត ៥៨,៥%។
ស្ដីពីដំណោះស្រាយអនុវត្តន៍ លោក Dinh Tien Dung បានឲ្យដឹងថា៖
“ប្ដេជ្ញាចិត្តប្រើប្រាស់បំណុលសាធារណៈសំរាប់ការវិនិយោគអភិវឌ្ឍន៍ កសាង
សំណង់មានទ្រង់ទ្រាយសេដ្ឋកិច្ចសង្គមដ៏សំខាន់និងចាំបាច់តាមផែនការមេ។
ព្រមទាំងជំរុញទីផ្សារមូលបត្របំណុលរដ្ឋាភិបាល។ការងារសំខាន់មួយទៀតនោះ
គឺ ដើម្បីធានាសុវត្ថិភាពបំណុលសាធារណៈ យើងត្រូវបន្តអនុវត្តន៍ការសន្សំសំចៃ
ប្រឆាំងភាពខ្ជះខ្ជាយក្នុងការចំណាយថវិការរដ្ឋ”។
រដ្ឋសភាបន្តសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលថ្ងៃទី២ - ảnh 1
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung ឆ្លើយការសួរដេញដោលអំពីបញ្ហា
បំណុលសាធារណៈ។

លើវិស័យសំណង់ រដ្ឋមន្រ្តីក្រសួងសំណង់លោក Trinh Dinh Dung បានអធិប្បាយ
អំពីស្ថានភាពទីផ្សារអចលនទ្រព្យនិងរៀបចំនគរ។រដ្ឋមន្រ្តី Trinh Dinh Dung បាន
ឲ្យដឹងថា គិតមកដល់ពេលនេះ ទីផ្សារអចលនទ្រព្យបានស្ដារឡើងវិញយ៉ាង
សកម្ម រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងដោះស្រាយបញ្ហាសុខុ
មាលភាពសង្គមសំរាប់ប្រជាជន។ស្ដីពីដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារអចលន
ទ្រព្យ លោក Trinh Dinh Dung បានឲ្យដឹងថា៖
“មុនបង្អស់ត្រូវបានកែលំអរច្បាប់ទាក់ទិនដល់ការវិនិយោគកសាងអភិវឌ្ឍន៍នគរ
និងធ្វើអាជីវកម្មអចលនទ្រព្យ។ប្រមូលផ្ដុំត្រួតពិនិត្យនូវដំណើរការអភិវឌ្ឍន៍នគរ
តាមផែនការមេ។ទីបីគឺត្រូវប្ដេជ្ញាចិត្តអនុវត្តន៍ដំណោះស្រាយនានាសំដៅគ្រប់គ្រង
ការអភិវឌ្ឍន៍នៃទីផ្សារអចលនទ្រព្យ តភ្ជាប់នឹងយុទ្ធសាស្ត្រលំនៅដ្ឋានជាតិ​ ក្នុង
នោះបន្តរៀបចំរចនាសម្ព័ន្ធទីផ្សារអចលនទ្រព្យឡើងវិញ ធ្វើឲ្យផលិតផលមាន
ភាពសម្បូរបែបដើម្បីប្រជាជនគ្រប់រូបអាចទិញលំនៅដ្ឋានតាមសមត្ថភាពហិរញ្ញ
វត្ថុនិងមានការជួយឧបត្ថម្ភពីរដ្ឋ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ