រដ្ឋសភាបានពិភាគ្សាតាមក្រុមស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម៖សុទិដ្ធិនិយមអំពីការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្

រដ្ឋសភាបានពិភាគ្សាតាមក្រុមស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម៖សុទិដ្ធិនិយមអំពីការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ - ảnh 1
រដ្ឋសភាបានពិភាគ្សាតាមក្រុមស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម (vietnamplus.vn)

        Vovworld-បន្តសម័យប្រជុំលើកទី៨ នាព្រឹកថ្ងៃទី២១តុលា រដ្ឋសភា​វៀត​ណាម
បានពិភាគ្សាតាមក្រុមស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំនេះនិងភារកិច្ចឆ្នាំ២០១៥
​លទ្ធផលអនុវត្តថវិការរដ្ឋឆ្នាំ២០១៤ គំរោងថវិការរដ្ឋនិងវិធានការបែង​ចែក​ថវិការ
មជ្ឈឹមឆ្នាំ២០១៥។ ពិភាគ្សាស្ដីពីស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ ដំណាងជាច្រើន
បានវាយតំលៃខ្ពស់វិធានការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងទប់​ស្កាត់អតិផរណារបស់
រដ្ឋាភិបាលនាពេលកន្លងមក។ លោក Tran Hoang Ngan សមាជិកសភាមណ្ឌលទី
ក្រុងហូជីមិញបានចាត់ទុកថា៖ រដ្ឋាភិបាលត្រូវ​ប្រមូល​ផ្ដុំ​ជំរុញសេដ្ឋកិច្ចក្នុងប្រទេស
ជាមួយទីផ្សារសក្ដានុភាពមានចំនួនប្រជាជនជាង៩០លាននាក់ ក្នុងនោះប្រមូលផ្ដុំ
ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម។​ឯកភាពខ្ពស់ជាមួយគោលដៅ
កំណើន GDP ជាង៦%និងត្រួតពិនិត្យអតិផរណា​៥%ក្នុងឆ្នាំ២០១៥ លោក Tran
Hoang Ngan បានចាត់ទុកថា៖

        “តាមគំរោងរបស់រដ្ឋាភិបាលដែលបានដាក់ចេញគឺគោលដៅ GDP ៦,២%​គឺ
​​​យើងខ្ញុំយល់ព្រម។ ប៉ុន្តែគោលដៅនេះនៅតែកែលំអរថែមទៀត អាចកើន​ឡើង​៦,៥%
ពីព្រោះប្រទេសជាតិនៅមានសក្ដានុភាពជាច្រើន។ យើងខ្ញុំមិនទាន់​​យល់ព្រម​ជាមួយចំនួនទុនវិនិយោគសង្គមដែលរដ្ឋាភិបាលកសាងត្រឹមតែស្រូប​យក​៣០% GDP។
ប្រសិនបើយើងកសាងល្បឿនកំណើន៦,២%ក្នុងមួយឆ្នាំ​ដែល​​ចំនួន​ទុនវិនិយោគ
សង្គមសរុបត្រឹមតែស្រូបយក៣០%នៃ GDP គឺ​ពិបាក​អនុវត្ត។​ហេតុនេះហើយត្រូវ
មានគោលនយោបាយបង្កើនចំនួនទុនវិនិយោគ​សង្គម​សរុប៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ