រដ្ឋសភាផ្ទៀងស្តាប់សេចក្តីស្នើស្តីពីគម្រោងច្បាប់បង្ការ និងប្រឆាំងការជួញដូរមនុស្ស (ធ្វើវិសោធនកម្ម)

(VOVWORLD) - បន្តកម្មវិធីសម័យប្រជុំលើកទី៧ នៅរសៀលថ្ងៃទី៧ មិថុនា នេះ រដ្ឋសភាបានផ្ទៀងស្តាប់សេចក្កីស្នើ  ស្តីពីគម្រោងច្បាប់បង្ការ និងប្រឆាំងការជួញដូរមនុស្ស (ធ្វើវិសោធនកម្ម)។

រដ្ឋសភាផ្ទៀងស្តាប់សេចក្តីស្នើស្តីពីគម្រោងច្បាប់បង្ការ និងប្រឆាំងការជួញដូរមនុស្ស (ធ្វើវិសោធនកម្ម) - ảnh 1រដ្ឋមន្ត្រីក្រសួងនគរបាលលោក Luong Tam Quang (រូបថត៖ vov.vn)

រដ្ឋមន្ត្រីក្រសួងនគរបាលលោក Luong Tam Quang បានឲ្យដឹងថា បើប្រៀបធៀបនឹងច្បាប់បច្ចុប្បន្ន សេចក្តីព្រាងច្បាប់ដែលបានកែសម្រួលបានបន្ថែមបទប្បញ្ញត្តិស្តីពីនិយមន័យ “ជួញដូរមនុស្ស”; ធ្វើវិសោធនកម្ម និងបន្ថែមបទប្បញ្ញត្តិលើមូលដ្ឋានសម្រាប់កំណត់ "ជនរងគ្រោះ" ដើម្បីបង្កើតភាពស៊ីសង្វាក់គ្នានៅក្នុងបទប្បញ្ញត្តិនៃច្បាប់។ សេចក្តីព្រាងច្បាប់នេះក៏បានបន្ថែមបទប្បញ្ញត្តិស្តីពី "មនុស្សដែលស្ថិតក្នុងដំណើរការកំណត់អត្តសញ្ញាណជាជនរងគ្រោះ" និងបន្ថែមបទប្បញ្ញត្តិស្តីពីការឧបត្ថម្ភ និង របបការពារសម្រាប់មនុស្ស ដែលកំពុងស្ថិតក្នុងដំណើរការកំណត់អត្តសញ្ញាណ ជាជនរងគ្រោះ...។ រដ្ឋមន្ត្រីក្រសួងនគរបាលលោក Luong Tam Quang បានឲ្យដឹងថា៖ “ការអនុវត្តជាក់ស្តែងនាពេលកន្លងមក បានបង្ហាញថា នេះគឺជាក្រុមមុខសញ្ញាដែលត្រូវការការឧបត្ថម្ភនិងការពារយ៉ាងខ្លាំង; ការបំពេញបន្ថែមលើ បទប្បញ្ញត្តិទាំងនេះគឺដើម្បីបំពេញតាមតម្រូវការជាក់ស្តែង បង្កើតមូលដ្ឋានច្បាប់សម្រាប់អាជ្ញាធរនៅពេលទទួលបានមុខសញ្ញាទាំងនេះ ដើម្បីអនុវត្ត របបឧបត្ថម្ភតម្រូវការចាំបាច់របស់ពួកគេ”។

នារសៀលថ្ងៃនេះផងដែរ រដ្ឋសភាបានជួបប្រជុំស្តីពីផែនការលំហសមុទ្រជាតិ ដំណាក់កាល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ