រដ្ឋសភាពិភាក្សាអំពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពី​ការបង្ការ​និងពន្លត់​អគ្គិភ័យសម្រាប់ឆ្នាំ ២០១៤-២០១៨

(VOVWORLD) - សមាជិកសភាក៏បានលើកដំណោះស្រាយជាច្រើន ក្នុងការបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងស្នើឲ្យរដ្ឋសភាចេញផ្សាយសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីលទ្ធ ផលឃ្លាំមើលដើម្បីកាត់បន្ថយស្ថានភាពអគ្គិភ័យនិងការផ្ទុះ
រដ្ឋសភាពិភាក្សាអំពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពី​ការបង្ការ​និងពន្លត់​អគ្គិភ័យសម្រាប់ឆ្នាំ ២០១៤-២០១៨ - ảnh 1 រដ្ឋសភាពិភាក្សាអំពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការបង្ការនិងពន្លត់អគ្គិភ័យសម្រាប់ឆ្នាំ ២០១៤-២០១៨ (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិការ នៅក្នុងសម័យពិភាក្សាអំពីការអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការបង្ការនិងពន្លត់អគ្គីភ័យសម្រាប់ដំណាក់កាល ២០១៤-២០១៨ សមាជិកសភាបានវាយតម្លៃថា មូលហេតុចំបងនៃអគ្គិភ័យគឺដោយសារភាព អត្តនោ ម័តរបស់មនុស្ស ហើយស្នើឱ្យបញ្ជាក់ពីការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ក្នុងការឃោសនានិងផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះទៅទៀត សមាជិកសភាក៏បានលើកដំណោះស្រាយជាច្រើន ក្នុងការបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងស្នើឲ្យរដ្ឋសភាចេញផ្សាយសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីលទ្ធផលឃ្លាំមើលដើម្បីកាត់បន្ថយស្ថានភាពអគ្គិភ័យនិងការផ្ទុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ