រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស Van Don Van Phong ខាងជើងនិង Phu Quoc

(VOVWORLD) - នាថ្ងៃទី២៣ ឧសភា បណ្ដាសមាជិកសភាដែលចូលរួមសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤ បានផ្ទៀងស្ដាប់របាយការណ៍ហើយពិភាក្សានៅសាលប្រជុំអំពីគម្រោងច្បាប់អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស (មណ្ឌលសេដ្ឋកិច្ចពិសេស) Van Don Van Phong ខាងជើង Phu Quoc។
រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស Van Don Van Phong ខាងជើងនិង Phu Quoc - ảnh 1(រូបថត៖ quochoi.vn)
គម្រោងច្បាប់នេះបានចែងអំពីផែនការមេ យន្តការ គោលនយោបាយពិសេសស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការចាត់តាំងនិងសកម្មភាពរបស់អាជ្ញាធរតំបន់និងស្ថាប័នផ្សេងៗរបស់រដ្ឋនៅអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេសទាំង៣ខាងលើ។ បង្ហាញគម្រោងច្បាប់នៅសាលប្រជុំ ប្រធានគណៈកម្មាធិការច្បាប់ចំណុះរដ្ឋសភាលោក Nguyen Khac Dinh បានឲ្យដឹងថា វៀតណាមមានគោលនយោបាយពិសេសហើយបង្កលក្ខណៈងាយស្រួលសំដៅទាក់ទាញការវិនិយោគទុនចូលក្នុងវិស័យអាទិភាពនានានៅមណ្ឌលពិសេសទាំងនេះ កសាងមណ្ឌលពិសេសតាមទិសបៃតង វិទ្យាសាស្ត្រ ចីរភាព ធានាសន្តិសុខការពារជាតិ សុខុមាលភាពសង្គម រក្សាឲ្យបានរឹងមាំនូវស្ថិរភាពនយោបាយសង្គម។

        “ដោយទទួលយកនូវមតិរបស់សមាជិកសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបំពេញបន្ថែមចូលក្នុងគម្រោងច្បាប់នូវវិស័យសេវាកម្ម ហិរញ្ញវត្ថុមួយចំនួនចំពោះមណ្ឌលពិសេស Van Don នូវការផលិតផលិតផលនិងផ្ទេរប្រគល់បច្ចេកវិទ្យាក្នុងវិស័យអាកាសចរណ៍ ជីវវិទ្យានិងបរិស្ថានវិទ្យាសមុទ្រចំពោះមណ្ឌលពិសេស Van Phong ខាងជើង”។

        រីឯលោក Mai Sy Dien សមាជិកសភាមណ្ឌល Thanh Hoa បានចាត់ទុកថា៖

        “យើងបានកសាងគម្រោងច្បាប់នេះសំដៅផ្លាស់ប្ដូរថ្មីផ្នែកសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំខាងមុខ។ រាល់យន្តការនិងគោលនយោបាយក្នុងគម្រោងច្បាប់បាំចាប់ត្រូវធានាឲ្យបាននូវលទ្ធភាពប្រកួតប្រជែង សមស្របនឹងរដ្ឋធម្មនុញ ក៏ដូចជា ធានាសន្តិសុខការពារជាតិ និងតុល្យភាពរវាងផលប្រយោជន៍របស់សហគ្រាសនិងប្រជាជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ