រដ្ឋសភាពិភាក្សាអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៦ ខែតុលា រដ្ឋសភាបានពិភាក្សាអំពីលទ្ធផលនៃការអនុវត្តសេចក្ដី សម្រេចចិត្តរបស់រដ្ឋសភាស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨និងរយៈពេល៣ឆ្នាំអនុវត្តន៍ផែនការ៥ឆ្នាំចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ និងផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៩ផងដែរ។

  តាមរបាយការណ៍របស់រដ្ឋាភិបាលរំពឹងថា ក្នុងចំណោមគោលដៅទាំង១២នៃផែនការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៨ មានគោលដៅចំនួន៤បានសម្រេចនិង គោលដៅចំនួន៨បានសម្រេចហួសផែនការ ហើយ GDP ក្នុងឆ្នាំ២០១៨នឹង កើនឡើងជាង៦,៧% ផងដែរ។ GDP ជាមធ្យមក្នុងមនុស្សម្នាក់ទទួលបាន២៥៤០ ដុល្លាអាមេរិកនាចុងឆ្នាំ២០១៨ ពោលគឺកើនឡើង១,២១ដងបើប្រៀបធៀបនឹងឆ្នាំ ២០១៥។ សមាជិកសភាភាគច្រើនបានវាយតម្លៃខ្ពស់ចំពោះតួរលេខគួរអោយ ចាប់អារម្មណ៍អំពីកំណើនសេដ្ឋកិច្ចសង្គមរបស់វៀតណាម ហើយចាត់ទុកថា នេះ នឹងជាគ្រឹះស្ថាននិងកម្លាំងចលករដើម្បីសេដ្ឋកិច្ចជាតិបន្តអភិវឌ្ឍន៍នាពេលខាង មុខ។ លោក Tran Chi Quang សមាជិកសភាមណ្ឌលខេត្ត Dong Thap បាន អោយដឹងថា៖

        “សមិទ្ធផលអំពីសេដ្ឋកិច្ចសង្គមទាំងនោះបានបង្កើតជំនឿទុកចិត្តដ៏ធំធេង សម្រាប់ប្រជាជនក្នុងទូទាំងប្រទេស។ ប្រជាជននិងអ្នកបោះឆ្នោតទាំងមូលវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងក្រសួង ស្ថាប័នមជ្ឈិម នាពេលកន្លងទៅ។ ទន្ទឹមនឹងសមិទ្ធផលដែលទទួលបាន ខ្ញុំក៏យល់ឃើញថា នៅតែមានការលំបាកសាកល្បងជាច្រើននាពេលខាងមុខ ដែលយើងត្រូវដោះ ស្រាយដូចជា គុណភាពកំណើននិងខឿនសេដ្ឋកិច្ចនៅតែពឹងផ្អែកទៅលើដើមទុន ធនធាននិងកម្លាំងពលកម្ម ហើយមួយទៀតគឺ វិស័យកសិកម្មនិងឧស្សាហកម្មមិន ទាន់ពង្រីកនូវសក្ដានុភាពទាំងអស់បានឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ