រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច

រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច - ảnh 1
រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច

(VOV)_បន្តរបៀបវារះ សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម នីតិកាលទី១៤ 
នាព្រឹកថ្ងៃទី២៩ កក្កដា បណ្ដាសមាជិកសភាបានស្ដាប់របាយការណ៍និងពិ​ភាក្សាអំពី
ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងថវិការដ្ឋ ក្នុង​ឆមាសទី១ ឆ្នាំ 
២០១៦ ដំណោះស្រាយអនុវត្ត​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ​និងថវិការដ្ឋ ក្នុងឆមាសទី២ 
ឆ្នាំ ២០១៦ ។

          ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយ​ដឹង​
ថា៖​ ៦ខែដើមឆ្នាំ ២០១៦ ល្បឿនកំណើន GDP ទទួលបាន៥,៥២% ​ទាប​ជាងរយៈ​ពេល
ដូចគ្នានាឆ្នាំទៅមិញ ០,៨%។

          ពិភាក្សានៅសាលប្រជុំ អង្គប្រជុំមួយចំនួនបានស្នើអោយបំភ្លឺស្ថានភាពជាក់
ស្ដែង ស្វែងរកមូលហេតុ និងដំណោះស្រាយ ដើម្បីសម្រេចគោលដៅកំណើន​សេដ្ឋកិច្ច
 សំរាប់ឆ្នាំ ២០១៦។

          នារសៀលថ្ងៃទី២៩ កក្កដា រដ្ឋសភាដំណើរបិទកិច្ចប្រជុំ ។ សម័យប្រជុំនាថ្ងៃទី២៩ 
កក្កដា និងសម័យប្រជុំបិទ ត្រូវបានផ្សាយផ្ទាល់តាមរលកផ្សាយសម្លេងនិងទូរទស្សន៍ 
ដើម្បីបំពេញតម្រូវការអំពីព័ត៍មានរបស់អ្នកបោះឆ្នោតក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ