រដ្ឋសភាវៀតណាមចេញសេចក្ដីសម្រេចចិត្តដោយកែតម្រូវផែនការវិនិយោគសាធារណៈក្នុងរយៈពេលមធ្យមដំណាក់កាល២០១៦-២០២០

(VOVWORLD) - រដ្ឋសភាវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការកែតម្រូវផែនការវិនិយោគក្នុងរយៈពេលមធ្យមដំណាក់កាល ២០១៦-២០២០។
ក្នុងនោះ បង្កើនដើមទុនបរទេសសរុបក្នុងផែនការវិនិយោគសាធារណៈក្នុងរយៈពេល មធ្យមដំណាក់កាល២០១៦-២០២០ ពី៣០០ទ្រីលានដុងឡើងអតិបរមា៣៦០ ទ្រីលានដុង ព្រមទាំងកាត់បន្ថយទុនកម្ចីក្នុងប្រទេស ដើម្បីឆ្លើយតបនឹងតម្រូវការ បើកប្រាក់ចំណាយចំពោះគម្រោងការណ៍ប្រើប្រាស់ដើមទុនបរទេសនានា។ សេចក្ដីសម្រេចចិត្តនេះក៏បានអោយដឹងថា នឹងប្រើប្រាស់កញ្ចប់១០ ទ្រីលានដុងពី ការកាត់បន្ថយទុនកម្ចីក្នុងប្រទេស សម្រាប់គម្រោងការណ៍សំខាន់ៗរបស់ប្រទេស ជាតិ ព្រមទាំងផ្ដល់កញ្ចប់ប្រាក់ចំនួន១,៧៦៦ពាន់លានដុងសម្រាប់កម្មវិធីគោលដៅ ជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រដោយចីរភាព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ