រដ្ឋសភាវៀតណាមនិងមីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការ

រដ្ឋសភាវៀតណាមនិងមីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1
រដ្ឋសភាវៀតណាមនិងមីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការ

        (VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី​២៩ 
កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​ជួប​សម្ដែងការ
គួសម ប្រធានរដ្ឋសភា និងជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា លោក Ma Uyn Khai Than។ 
នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋសភានៃ
ប្រទេសទាំងពីរត្រូវបន្តជំរុញខ្លាំង កិច្ចសហប្រតិបត្តិការ​​ ចែករំលែកបទពិសោធន៍ ពិ
សេសគឺក្នុងការកសាងយន្តការ ប្រព័ន្ធច្បាប់ ​រួមសហការជិតស្និទ្ធិ និងប្រសិទ្ធិភាពនៅ
វេទិកាអន្តរសភាតំបន់និងអន្តរជាតិ។ រីឯ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា លោក Ma
Uyn Khai Than បានវាយតំលៃខ្ពស់​ចំពោះការអភិវឌ្ឍន៍ខ្លាំងក្លារបស់វៀតណាម ក្នុង
រយៈពេលកន្លងទៅ ហើយមានគោលបំណងសិក្សារៀនសូត្របទពិសោធន៍របស់វៀតណាម។

        ក៏ក្នុងព្រឹកថ្ងៃទី២៩ កញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និង
គណៈប្រតិភូរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាជាន់ទាបមី
យ៉ាន់ម៉ាំ លោក Uyn Min ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ