រដ្ឋសភាវៀតណាមបន្តការពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច

(VOVworld)-នាព្រឹកថ្ងៃទី៣វិច្ឆិកា នៅក្រុងហាណូយ សមាជិកសមាជិការសភា ដែលចូលរួមសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានបន្ត ការពិភាគ្សាស្តីពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ និង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។ នៅទីនេះ សមាជិកសមាជិការសភា មួយចំនួនបានឲ្យដឹងថា រដ្ឋាភិបាលគប្បីបន្តការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ ដោយផ្តោតសំខាន់លើវិស័យគន្លឹះចំនួន៣គឺ វិនិយោគសាធារណៈ រៀប
ចំរចនា សម្ព័ន្ធប្រព័ន្ធឡើងវិញប្រព័ន្ធធនាគារនិងបណ្តាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច។
លោក Thao Hong Son សមាជិកសភាមណ្ឌល Ha Giang បានរួមមតិថា៖

        “ខ្ញុំស្នើរដ្ឋសភា រដ្ឋាភិបាល សម្រេចឲ្យបានឆាប់ៗនូវការរៀបចំផែនការតំបន់ ដើម្បីយកចំណុចនេះធ្វើជាមូលដ្ឋានឯកភាព និងគ្រប់គ្រងខឿនសេដ្ឋកិច្ចតំបន់ ទាំងមូលនិងអន្តរតំបន់។ រួមជាមួយគ្នានោះ បន្តជម្រុញ និងអភិវឌ្ឍន៍តំបន់សេដ្ឋ
កិច្ចស្នូល សំដៅបង្កើតកម្លាំងចលករសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ”។

        សមាជិកសមាជិការសភាក៏បានរួមមតិថា រដ្ឋាភិបាលបន្តការចាត់ចែង​បំណុលរវាងបណ្តាអង្គភាពអាជីវកម្មរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ