រដ្ឋសភាវៀតណាមពិភាក្សាអំពីគម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្លែមមាត្រមួយចំនួន

(VOVWORLD) -នាព្រឹកថ្ងៃទី ១ មិថុនា រដ្ឋសភាវៀតណាមបានបើកកិច្ចប្រជុំពេញអង្គនៅសាលប្រជុំ ដើម្បីពិភាក្សាអំពីគម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ពាក់ព័ន្ធទាំងឡាយនឹងច្បាប់ផែនការមេនានា។
រដ្ឋសភាវៀតណាមពិភាក្សាអំពីគម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្លែមមាត្រមួយចំនួន - ảnh 1 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាវៀតណាម

នៅក្នុងមស័យប្រជុំនេះ រដ្ឋសភាបានផ្ដល់មតិ និងធ្វើវិសោធនាកម្មនូវច្បាប់ពាក់ព័ន្ធនឹងច្បាប់ផែនការមេចំនួន ១៣ មាត្រា។ នៅទីនេះ អង្គប្រជុំបានចាត់ទុកថា ការ ធ្វើវិសោធនកម្មនូវច្បាប់ពាក់ព័ន្ធនឹងច្បាប់ផែនការមេចំនួន១៣ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាការឯកភាពរវាងបទបញ្ញត្តិនៃច្បាប់មួយចំនួនជាមួយបទបញ្ញត្តិនៃច្បាប់ផែនការមេ។

អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖

“យើងខ្ញុំបានកំណត់ថា៖ការចេញផ្សាយច្បាប់ធ្វើវិសោធនកម្មមួយ ដែល ពាក់ព័ន្ធនឹងច្បាប់ផ្សេងៗទៀត គឺបានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ដើម្បី សុក្រិត្ឋរាល់របៀបរបបដែលទាក់ទិននឹងផែនការមេ។ តាមនោះយើងខ្ញុំនឹងធ្វើវិសោធនកម្ម បំពេញបន្លែមនិងលុបចោលនូវយន្តការ គោលលនយោបាយនៃច្បាប់ដែលមិនសមស្រម និងមិនព្រមៗគ្នាជាមួយច្បាប់ផែនការមែដែលបានចេញផ្សាយ។ យើងខ្ញុំនឹងបន្តផ្ទៀងផ្ទាត់ស្ដាប់រាល់មតិរបស់អង្គប្រជុំ ដើមើ្បរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ